KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










ខ្ញុំទទួលបានបទពិសោធន៍ពីការចូលរួមស PDF Print E-mail
Post by កូនខ្មែរ   
Wednesday, 16 June 2010

ខ្ញុំទទួលបានបទពិសោធន៍ពីការចូលរួមសន្និសីទនៅ Philadelphia, New York និងវេទិកា UNPFII ក្នុងឆ្នាំ២០១០

ដោយលោក៖ ទ្រីវ ដាវ៉ិដ

      ខ្ញុំមានឱកាស បានទៅចូលរួមក្នុងវេទិកាអចិន្រ្តៃនៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម និងសន្និសីទយុវជនដែលបានផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ប្រជាជនខ្មែរក្រោមរបស់យើង។ រាល់កិច្ចការ ដែលខ្ញុំចង់ធ្វើមុនគេគឺធ្វើយ៉ាងណាឲ្យ​ឪពុកម្ដាយ​របស់ខ្ញុំ​មាន​សេ​ច​ក្ដីត្រេកអរចំពោះសកម្មភាពរបស់ខ្ញុំ ដែល​បានចូលរួម នឹង​អង្គការ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោ​ម​។ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងញ៉ូវយ៉ក រដ្ឋ ហ្វីឡា​ដិលហ្វៀ ​និង​បានចូល​រួមក្នុង​វេទិកា ​អចិ​ន្រ្តៃរបស់អង្គការសហប្រជាជាតិ​ស្ដីអំពីបញ្ហាជន​ដើមហើយ​នឹង​សន្និសីទរបស់​យុវជនខ្មែរក្រោមនោះមក។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរ​នេះបាន​បង្ហាញ​ឲ្យ​ឃើ​ញ​ថា វាពិតជាមានសារសំខាន់ជាងអ្វី ដែលខ្ញុំបានរំពឹងទុកពីមុនមកទៀត។ ហើយមិន​ត្រឹម​តែ​ប៉ុណ្ណោះសកម្មភាពនេះបានធ្វើឲ្យ​ខ្ញុំ​មាន​ការភ្លឺស្វាង និងយល់​ដឹងបានកាន់​តែច្បាស់​អំពីបញ្ហា​របស់ប្រជាជនខ្មែរក្រោមយើង។ ខ្ញុំចាប់​ផ្ដើម​យល់​ពីសារសំខាន់នៃការចូលរួមជាមួយ kkfyc ហើយ​ឥឡូវ​នេះ ​វាពិត​ជាមាន​សារសំខាន់​ណាស់សម្រាប់រូបខ្ញុំ។

ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
អស់រយៈពេលជាយូរមក ហើយខ្ញុំបានខឹតខំស្វែងរកវិធី ដើម្បីធ្វើការតបស្នងសងគុណទៅដល់ ឪពុកម្ដាយរបស់ខ្ញុំ ចំពោះអ្វីៗដែលពួកគាត់បានបង្កើត និងចញ្ចីមបីបាច់ថែរក្សារូបខ្ញុំ រហូតមកទាល់ពេលនេះ។ ឥឡូវនេះរឿងមួយដែលមានសារៈ សំខាន់បំផុតសម្រាប់រូបខ្ញុំ ដែល​មិន​ធ្លាបមានតាំងពីមុនមកនោះគឺកំពុងតែព្យាយាម​ ដើម្បីបង្កើន​នូវការទំនាក់​ទំនង ជា​មួយ ​នឹង​ពួក​គាត់​ឲ្យកាន់តែជិតស្និទ្ធខ្លាំងជាងមុន។ មុនពេលដែលខ្ញុំចូ​លរួមជា​មួយ នឹង​សហគមខ្មែរ​ក្រោម​នៅឯ​ Alberta នោះ ការទំនាក់ទំនងរវាងខ្ញុំ និង​ឪពុកម្ដាយរបស់ខ្ញុំ មិនសូវបានល្អប៉ុន្មានទេ ពិ​ព្រោះ ខ្ញុំបានរស់នៅឃ្លាតឆ្ងាយពីពួកគាត់អស់រយៈ ពេលជាច្រើនឆ្នាំមកហើយ។ ទោះ​បីជា​យ៉ាងណាក្ដី​ខ្ញុំមានការកត់សម្គាល់ឃើញ​ថា ការទំនាក់របស់​ខ្ញុំជាមួយ​ នឹងពួក​គាត់មាន​ការ​ប្រ​សើរឡើងយ៉ាងច្រើន ចាប់តាំងពីរូបខ្ញុំ បានចូលរួមយ៉ាងសកម្មជាមួយ នឹងសហគមរបស់ខ្មែរក្រោមនោះមក។ ហើយ អ្វីៗក៏បានចាប់ផ្ដើម ដោយមានការ​ស្រុះស្រួល​គ្នាឡើង​វិញ នៅ​ពេល​ដែល​ខ្ញុំ​ធ្វើដំណើរទៅកាន់ឆ្នេរ សមុទ្រខាងកើត​ហើយ នឹងបានចូលរួមក្នុងវេទិកាអចិន្រ្តៃ នៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម នៅឯ​ទីស្នាក់ការ​ធំរបស់អង្គ​ការសហ​ប្រជា​ជាតិ​នាបូរី​ញ៉ូវយ៉ក និង សន្និសីទយុវជនខ្មែរក្រោម ប្រចាំឆ្នាំលើកទីបួន នៅក្នុងរដ្ឋ Philadelphia នោះ​មក។

      ការចូលរួមក្នុងវេទិកាអចិន្រ្តៃរបស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម នៅឯទីស្នាក់ការធំនៃអង្គការសហប្រជាជាតិនាបូរីញ៉ូវយ៉កនោះ បានអនុញ្ញាតឲ្យខ្ញុំស្គាល់ នូវប្រជា​ជ​ន​នៃ​​ជន​ជាតិ​ដើមដ៏​​ទៃ​ផ្សេងទៀតដូចជាពួកយើងអញ្ចឹងដែរ។ ហើយពួកគេ​ទាំង អស់គ្នា​មានមោទ​នភាពយ៉ាងខ្លាំងដែលយើងបានស្គាល់ពួកគេ។ ពួកគេ នឹងធ្វើដំណើរ វែងឆ្ងាយត​ទៅមុខទៀត​ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនរបស់គេ។ ខ្ញុំមានការ ពេញចិត្តយ៉ាងខ្លាំង ចំពោះការតស៊ូ​របស់ពួកគេរាល់គ្នាយ៉ាងដូច្នេះ។ ខ្ញុំពិតជា មានជំនឿថា ការចូលរួមជាមួយ នឹងសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតែមានបន្ត ហើយ ថ្ងៃណាមួយខ្ញុំ នឹងមានមោទនភាពដូចជារាមច្បងរបស់ពួកយើង ដែលបានធ្វើសម្រាប់ ខ្មែរក្រោមរបស់ យើងអញ្ចឹងដែរ។

      បទពិសោធន៍ដ៏មានសារះសំខាន់បំផុត នោះគឺបានជួបនូវមនុស្សដ៏អស្ចារ្យជាច្រើន កំឡុងពេលនៃការចូលរួមក្នុងវេទិកាអចិន្ត្រៃរបស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហា ជនជាតិដើម និងការចូលរួមសន្និសីទរបស់យុវជន ជាពិសេសយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោម។ ខ្ញុំពិតជា​មាន​​ការ​កោ​តសរសើរដ៏ស្មោះអស់ពីចិត្ត ចំពោះ​ការខិតខំប្រឹង ប្រែងរបស់អ្នករាល់​គ្នាក្នុង​ការជួយ​ជ្រោមជ្រែង ដល់អង្គការសហព័ន្ធខ្មែរកម្ពុជាក្រោម។ ពួកគាត់ម្នាក់ៗ​សុទ្ធតែមានឥរិយាបទ​មួយ​ប្រកប​ដោយសុទិដ្ឋិនិយម​គ្រប់ៗគ្នា ក្នុងការធ្វើ ដំណើរទៅចូលរួម នៅ​វេទិកាUNPFIIនោះ​ ហើយ​វាពិតជាធ្វើឲ្យរូបខ្ញុំមានសេចក្ដីរីករាយ យ៉ាងខ្លាំងដែលបានចំណាយពេលចូលរួមជាមួយ នឹងពួកគាត់។ ខ្ញុំសង្ឃឹមថា ពួកយើង ទាំងអស់គ្នា នឹងបានជួបគ្នាម្ដងទៀតនៅឆ្នាំក្រោយ។

       នេះគឺជាឆ្នាំលើកដំបូង ហើយដែលខ្ញុំបានចូលរួមជាមួយក្រុមយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងបានចូលទៅក្នុងវេទិកា UNPFII ដែលធ្វើឲ្យបេះដូងរបស់​ខ្ញុំមាន​សេចក្ដីរំភើប​ស្ទើរ​តែ​ទប់មិនចង់បាន។ ក្នុងកំឡុងពេលនៃការធ្វើដំណើរនោះ ខ្ញុំមានការ លំបាកយ៉ាង​ខ្លាំង ដោយ​ហេ​តុ​ថាខ្ញុំអត់ចេះភាសាខ្មែរ ហើយប្រហែលជា មានតែខ្ញុំម្នាក់ប៉ុណ្ណោះ ដែលមិនចេះភាសាខ្មែរ។ ខ្ញុំពិតជាមានអារម្មណ៍ដូចជាអៀនខ្មាស់ ចំពោះការដែលមិនចេះ ភាសាកំណើតរបស់ខ្លួនឯងយ៉ាងដូច្នេះ។ ទោះបីជាយ៉ាងណា ក៏ដោយខ្ញុំបាន​ធ្វើការសន្យាថាខ្ញុំ​ នឹងរៀនភាសាខ្មែរ​បន្ទាប់ពី​បញ្ចប់កិច្ចប្រជុំនេះទៅហើយ យើងសង្ឃឹមថា នឹងបានជួបជុំគ្នា ម្ដងទៀតនាពេលខាងមុខ។ ខ្ញុំ​ត្រូ​វ​តែរក្សា​នូវការសន្យារបស់ខ្ញុំឲ្យបានខ្ជាប់​ខ្ជួនជានិច្ច ចំពោះ​អ្វីដែលខ្ញុំ​បាន​សន្យាដល់អ្នករាល់​គ្នា​។

បច្ចុប្បន្ននេះ ខ្ញុំមានសេចក្ដីរីករាយ នៅពេលដែលមាននរណាម្នាក់សួរខ្ញុំថា តើខ្ញុំមកពីណាហើយខ្ញុំជាជនជាតិអ្វីនោះ ខ្ញុំមានមោទនភាពក្នុងការឆ្លើយប្រាប់ពួកគេថា ខ្ញុំជាខ្មែរក្រោម។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះប្រជាជនខ្មែរក្រោមរបស់យើង ហើយខ្ញុំសង្ឃឹមថា ខ្ញុំ នឹងអាចធ្វើការងារឲ្យបានច្រើនជាងនេះ ដើម្បីជួយដល់ពួកគាត់ នៅឆ្នាំបន្ទាប់ទៀតជាពុំខានឡើយ៕

Last Updated ( Sunday, 04 July 2010 )
 
Next >