KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










បទពិសោធរបស់ខ្ញុំនៅក្នុងវេទិកាអចិន PDF Print E-mail
Post by កូនខ្មែរ   
Wednesday, 26 May 2010

បទពិសោធរបស់ខ្ញុំនៅក្នុងវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម

  ដោយអ្នកស្រី៖ ធី ថាច់

      ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានជួបអ្នករាល់គ្នានៅក្នុងកិច្ចប្រជុំលើកទី៩ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិហៅកាត់ថា(UNPFII)នៅឯបូរីញ៉ូវយ៉ក។

    មុនពេលដែលអ្នករាល់គ្នាប្រាប់ខ្ញុំ ពីវេទិកាអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ​ ថាតើ​វាមានសារៈសំខាន់យ៉ាងណានោះ ហើយពេលនោះ នៅមិនទាន់​មានចម្លើយ ចំណាប់អារម្មណ៍ ​ចំពោះបញ្ហានេះ​ឡើយទេ។ ឆ្នាំនេះគឺជាលើកទីមួយហើយ ដែលខ្ញុំ មានឱកាសបាន​ទៅជួប​ជុំ​យុវជនសហព័ន្ធខ្មែរក្រោម និង អ្នករាល់គ្នានៅឯវេទិកានេះ។ ការឋិតនៅក្នុងទីនោះ​គឺ​ចំ​កណ្ដាល​នៃប្រវត្តិសាស្រ្តរបស់យើង ដែលរស់​ឡើង​វិញ ហើយធ្វើឲ្យបេះ​ដូងរបស់ខ្ញុំមានសេចក្ដី​រំភើបយ៉ាងខ្លាំង។ វាគឺជាបទពិសោធដ៏ភ្ញាក់ផ្អើល​មួយសម្រាប់រូបខ្ញុំ ដែលបានធ្វើជាអ្នកតំណាង​ឲ្យខ្មែរក្រោម ក្នុងចំណោម ១៩៣ ប្រទេសមកពីជុំវិញ​ពិភពលោកដែលបានចូល​រួមក្នុងវេទិកា​នោះ។

អ្នកស្រី ធីថាច់ ឈរបន្ទាប់លោក ទឹម សាខន និងក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
អ្នកស្រី ធីថាច់ ឈរបន្ទាប់លោក ទឹម សាខន និងក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម
     វាគឺជាការផ្ដល់ឱកាសមួយដ៏ប្រពៃសម្រាប់រូបខ្ញុំ ដែលបានធ្វើការជាមួយ ក្រុមយុវជន​របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីមើលពួកគេពីទេពកោសល្យក្នុងការដោះស្រាយ ការងារ​ និងការ​ទទួលខុសត្រូវព្រមទាំងការបញ្ចេញនូវវោហារ​ស័ព្ទដ៏ក្បោះក្បាយ ដើម្បីបង្ហាញដល់​ពិ​ភព​លោកថា យើងគឺជាប្រជាជននៃជនជាតិ​ដើម ខ្មែរកម្ពុជាក្រោម​ដែលរស់នៅដែនដីសណ្ដរ​ទន្លេមេ​គង្គ​។ យើងចង់ឲ្យអង្គការសហប្រជាជាតិទទួល ស្គាល់យើងជាប្រជាជននៃជនជាតិ​ដើម ហើយ​យើង​ចង់ឲ្យមានការទទួលបាន នូវសេរីភាពផ្នែកខាងសាសនា សេរីភាពផ្នែកខាង​ទទួលការអប់រំ និងសិទ្ធិសេរី​ភាពដូចប្រជាជនដ៏ទៃទៀត ដែលកុំពុង​រស់នៅក្នុងប្រទេស​វៀត​ណាមខាងត្បូងអញ្ចឹង ដែរ។

     ខ្ញុំពិតជាមានជំនឿយ៉ាងមុតមាំថា យុវជនសហព័ន្ធខ្មែរកម្ពុជក្រោមនឹងនៅតែបន្តជួយ​ដល់ប្រជាជននិងប្រទេសជាតិរបស់យើងបន្តទៅមុខទៀត។ យើងមានកេដំណេល​ប្រវត្តិ​សាស្រ្ត​ និងវប្បធម៌ដ៏ខ្លាំងក្លាននិងជាក់ស្ដែងរបស់ពួកយើង។ យើងមានមធ្យោបាយ ប្រាកដ​និយម និង​មាន​គោល​បំណងចង់ស្ដារឡើងវិញ​នូវ អធិបតេយ្យភាព​ និងសេរីភាព​របស់ពួក​យើងនាពេលខាងមុខដ៏ឆាប់ៗនេះ។

     ខ្ញុំបានប្រឈមនូវឧបសគ្គ និងសេចក្ដីលំបាកវេទនារាប់មិនអស់ក្នុងជីវិតខ្ញុំដើម្បី​បុព្វ​ហេតុជាតិ និងប្រជាជនរបស់ពួកយើង។ ខ្ញុំមានសេចក្ដីអបអរសាទរយ៉ាងខ្លាំង​ចំពោះ​ការគាំ​​ទ្រ​របស់​អ្នករាល់គ្នាមកលើសកម្មភាពនេះ។ យើងមិនអាចរស់នៅតែម្នាក់ឯង ដោយគ្មានគាំទ្របានទេនៅក្នុងលោកនេះ ដូច្នេះ​ហើយ​តាម​រយៈព្រឹត្តិការណ៍នេះ យើងមានការគាំទ្រ និងការជូនសព្ទសាថុការពរពីសំណាក់​បងប្អូនរួម​ឈាម​របស់​យើង ដែលបានជួបពីមុនមកដ៏ច្រើនសន្ធឹកសន្ធប់ ។ ការជួបជុំនេះ វាមិនមែន​ជារឿង​ចៃ​ដន្យនោះទេប៉ុន្តែវាជារឿងពិតនិងមានសារសំខាន់ខ្លាំងណាស់។

     ខ្ញុំពិតជាមានការអបអរសាទរយ៉ាងខ្លាំង ប្រសិនបើយើងទាំងអស់គ្នាអាចធ្វើការ

ទំនាក់​ទំនងទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្រ្ត បងប្អូនរបស់យើង ដើម្បីឲ្យជួយគាំទ្រដល់​

សកម្មភាព​សហ​ព័ន្ធខ្មែរ​កម្ពុជាក្រោមនោះ ហើយធ្វើដូច្នេះ យើងអាចបន្តធ្វើការងាររួមគ្នា​

ដើម្បី​ការពារនូវ​ប្រជាជននិង​ប្រទេសជាតិរបស់ពួកយើងបន្តទៅទៀត៕

Last Updated ( Sunday, 20 June 2010 )
 
< Prev   Next >