KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










គោលបំណងនៃការពង្រឹងកម្លាំងចិត្តដល់ PDF Print E-mail
Post by កូនខ្មែរ   
Saturday, 22 May 2010
គោលបំណងនៃការពង្រឹងកម្លាំងចិត្តដល់យុវជនរបស់យើង
ដោយកញ្ញា៖ ថាច់ម៉ាលីនា

       ឆ្នាំនេះ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួម នៅក្នុងវេទិការអចិន្ត្រៃយ៍របស់ អង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើម នៅឯទីស្នាក់ការនៃអង្គការសហប្រជា ជាតិ​នា​បូរី​ញ៉ូវយ៉ក។ ក្នុងកំឡុងពេលនៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនោះ ខ្ញុំមាន​ឱកាស​បាន​​​សិក្សាស្វែងយល់ពីបញ្ហាជនជាតិដើមដទៃផ្សេងៗទៀត ក្នុងចំណោម ប្រទេសដែលចូលរួមជាច្រើន។ ការចូលរួមនៅឯសន្និសីទយុវជនខ្មែរកម្ពុជាក្រោមក្នុងរដ្ឋ Philadelphia នេះគឺ​ជា​លើក​ទីមួយហើយ ដែលបានធ្វើឲ្យខ្ញុំមានការយល់ដឹង ក្នុងនាមជាយុវជនខ្មែរកម្ពុជា​ក្រោម​មួយ​រូប​នូវហេតុ​ផល​​​​​​ជាច្រើន។ ក្នុងការចាប់ផ្ដើម នៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងសន្និ​សីទ​​​​​​​យុវជនខ្មែរកម្ពុជាក្រោមនា ពេលនោះ អារម្មណ៍របស់ខ្ញុំចំពោះខ្មែរក្រោមហាក់​ដូចជាមាន​ការ​ព្រងើយកន្តើយ និងពុំសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ។ ខ្ញុំមានអារម្មណ៍​ថា ការ​គិត​នេះ​មកពី​ចំណេះ ដឹងរបស់ខ្ញុំនៅ​មាន​កំរិត និងខ្វះការវិនិច្ឆ័យដោយផ្អែកទៅលើទម្លាប់របស់ខ្ញុំ។

      គ្រួសាររបស់ខ្ញុំមកពីភូមិដ៏ក្រីក្រមួយនៅក្នុងខេត្តឃ្លាំង (Soc Trang) នៃដែនដីកម្ពុជា- ក្រោម(South Vietnam)។ ការមកពីភូមិដ៏ក្រីក្រនេះ គ្រួសាររបស់ខ្ញុំបានកត់សម្គាល់ឃើញថា យើងនឹងទទួលបាននូវសេរីភាពជាច្រើន ហើយឪពុក-ម្ដាយរបស់ខ្ញុំចង់ឲ្យបងប្អូន បង្កើតរបស់ខ្ញុំ និងខ្លួនខ្ញុំផ្ទាល់ទទួលបាននូវ ការអប់រំខ្ពស់។ កាលដែលគ្រួសាររបស់ខ្ញុំ បានចាកចេញពីស្រុ​កកំណើតមករស់ នៅសហរដ្ឋអាមេរិក នៅពេលនោះយើងពុំមាន ប្រាក់សូម្បីតែមួយដុល្លារឡើយ សម្រាប់ទិញម្ហូបអាហារ ដើម្បីទទួលទាន។ ឪពុក-ម្ដាយ របស់ខ្ញុំបានខំព្យាយាម តស៊ូជាច្រើនឆ្នាំ ហើយបានទទួលជោគជ័យលើឧបសគ្គជាច្រើន ដើម្បីចិញ្ចឹមពួកយើង ឲ្យបានរស់នៅទល់ នឹងសព្វថ្ងៃ។ ឧទាហរណ៍ កាលពីរស់ នៅខេត្តឃ្លាំង យើងពុំមាន សេរីភាពក្នុងការនិយាយស្ដី សេរីភាពក្នុងការទទួលការអប់រំ ពុំមានប្រាក់ធានាសុខភាព និងប្រាក់ឧបត្ថម្ភក៍ដទៃផ្សេងទៀតឡើយ។ ក្រោយពីការចាកចេញពីស្រុកកំណើតមករស់ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៧មក ភ្លាមៗនោះសិទ្ធិ និងសេរីភាពគ្រប់យ៉ាងត្រូវបានផ្ដល់ដល់ពួកយើង។ បងប្អូនបង្កើតរបស់ ខ្ញុំ និង​ខ្លួនខ្ញុំផ្ទាល់បានទៅសាលាព្រមទាំងទទួលបាននូវការអប់រំយ៉ាងល្អប្រសើរ​ ក៏ដូចជាការសិក្សាភាសាអង់គ្លេសដែលជាភាសាទីពីរផងដែរ។ ឪពុក-ម្ដាយរបស់ខ្ញុំ បានចាប់ផ្ដើមប្រកបរបរអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគាត់ ហើយផ្ដល់ ឲ្យពួកយើងរាល់គ្នា នូវប្រាក់ធានាសុខភាព សម្លៀកបំពាក់ ផ្ទះសម្បែង និងម្ហូបអាហារគ្រប់គ្រាន់ សម្រាប់ពួកយើង។

       ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិនាបូរីញ៉ូវយ៉ក និងការ ចូលរួមសន្និសីទយុវជនខ្មែរកម្ពុជាក្រោមក្នុងរដ្ឋ Philadelphia នោះមក ធ្វើឲ្យខ្ញុំមានការ យល់ដឹងនូវរឿងរ៉ាវជាច្រើន ដែលខ្ញុំផ្ទាល់មិនធ្លាប់បានដឹងពីមុនមក។ ឧទាហរណ៍ ខ្ញុំមានការរំភើប​យ៉ាង​ខ្លាំង ដោយសារបានឮរឿងរ៉ាវជាច្រើនរបស់ព្រះតេជព្រះគុណ ទាំងបីព្រះអង្គដែលត្រូវបានគេចាប់ផ្សឹកចាប់ខ្លួន និងដាក់ពន្ធនាគារដោយរដ្ឋាភិបាល វៀតណាម។ ដោយសារតែជំនឿទៅលើវប្បធម៌និងការទាមទារដោយសន្តិវិធីនូវសេរី - ភាពផ្នែកខាងសាសនា បណ្ដា​ល​ឲ្យព្រះអង្គទទួលរងនូវការលំបាក និងការឈឺចាប់ជា ច្រើនឆ្នាំ នៅក្នុងពន្ធនាគារនិងការធ្វើបាបដល់រូបរាងកាយដោយរដ្ឋាភិបាលវៀតណាម។

    តាមរយៈរឿងរ៉ាវទាំងអស់នេះ ហើយខ្ញុំបាន​ជួប​​​​នូវអ្នកក្លាហានជាច្រើន ដែលបានជំរុញឲ្យខ្ញុំ ដើម្បីជួយ និងគាំទ្រដល់ប្រជាជនខ្មែរកម្ពុជាក្រោមដ៏អាភ័ព្វ របស់យើងដែលកំពុងរស់នៅឯមាតុភូមិសព្វថ្ងៃ។ យុវជនខ្មែរកម្ពុជាក្រោមមានសេចក្ដី ក្លាហានចង់ជួយដល់សហគមន៍ខ្មែរក្រោមផ្សេងទៀត។ ប្រជាជនខ្មែរក្រោមអាចរួមកម្លាំងគ្នាជាធ្លុងមួយ នេះបើតាមបទពិសោធស្រដៀ​ង​គ្នា​ និង​ប្រវត្តិនៃជនជាតិដើមរបស់យើង។​ ការចែករំលែកនូវបទពិសោធន៍ទាំងនេះពីមនុស្ស​ម្នាក់​ទៅ​​​​​​​មនុស្សម្នាក់ផ្សេង​ទៀត យើង​មាន​អារ​ម្មណ៍ថា មានការទំនាក់​ទំនងគ្នាកាន់​តែជិតស្និទ្ធិ​ជា​មួយ​នឹង​សហគមន៍រប​​ស់​​ពួកយើង។ តាមរយៈស្មារតីទាំងនេះ ហើយយើងបាន​សិក្សា​ពី​ការ​ក​សាង​នូវសហ​គម​ន៍​ដ៏ធំដុំជាច្រើន​ ដែលនៅជុំវិញខ្លួនយើង ហើយយើងមានឥទ្ធិពលលើ​ការរស់​នៅ​ផ្សេង​ៗ​ទៀត។ រឿងរ៉ាវរបស់យើងមានការអប់រំ ផ្សេងៗគ្នា ហើយភាពប្លែកគ្នាទាំងនេះ​ធ្វើ​ឲ្យ​​មាន​ឥទ្ធិពល​ដែល​បណ្ដាល​ឲ្យមានសោក - នាដកម្មដល់ពួក​យើង។ ជាមួយ​រឿងរ៉ាវ​ដ៏អភ័ព្វ​ទាំង​នេះ និងអ្វីដែលយើងបានសិក្សា​ពីគ្នាទៅវិញទៅមក យើងមានអារម្មណ៍ហាក់ដូចជាបាន​ស្គាល់​​គ្នាជា​ច្រើន​ឆ្នាំមកហើយ។

      ការចូលរួមប្រជុំក្នុងវេទិកានៃអង្គការសហប្រជាជាតិ និងសន្និសីទ​ខ្មែរក្រោមនោះ បាន​ធ្វើឲ្យខ្ញុំមានការប្ដេជ្ញាចិត្ត និងផ្ដល់នូវចំណេះដឹង ដើម្បីជំរុញដល់យុវជនខ្មែរក្រោម ដទៃទៀត នូវការអប់រំផ្សេងៗស្ដីអំពីបញ្ហាដែលសំខាន់ៗនៅឯដែនដីកម្ពុជាក្រោម។ ដើម្បីធ្វើការអប់រំឲ្យបានច្រើនដល់យុវជនរបស់យើង ខ្ញុំចង់បានឲ្យក្រុមយុវជនខ្មែរក្រោម ទាំងអស់មានការរួបរួម​គ្នា ​ដែល នឹងផ្ដល់នូវសេចក្ដីសង្ឃឹមដល់ពួកគេអំពីបញ្ហា ខ្មែរក្រោម។ អត្ថប្រយោជន៍ដែលខ្ញុំ ចង់ឲ្យមានការបង្កើតឡើងនូវការរួបរួមនេះ គឺវាអាចនាំឲ្យយុវជនទាំងនេះ មានឱកាសចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងសន្និសីទយុវជនខ្មែរក្រោម ធ្វើដូច្នេះពួកគេ នឹងអាចយល់ដឹងថា យើងមាន អត្ថប្រយោជន៍ និងការអប់រំជាច្រើននៅសហរដ្ឋអាមេរិក ដើម្បីធ្វើការគាំទ្រដល់បងប្អូន ខ្មែរក្រោម ដែលកំពុងតែរស់នៅឯមាតុភូមិ។

    ខ្ញុំ នឹងកំណត់ន័យឲ្យច្បាស់លាស់ក្នុងការចរចានេះ ដើម្បីឈានទៅរកគោលដៅតែ មួយ។ បន្ទាប់ពីការសិក្សាស្រាវជ្រាវនូវផែនការណ៍របស់ខ្មែរក្រោម និងបានស្ដាប់នូវវា គ្មិនជា​ច្រើន​រូបនោះមក វាគឺជាភ័ស្តុតាងមួយដែលបញ្ជាក់ថា ការដោះស្រាយ និងការចរចា គឺជាទស្សនវិស័យមួយដ៏សំខាន់នៅក្នុងសហគមន៍របស់ពួកយើង។

    ចុងបញ្ចប់នេះខ្ញុំមានមោទនភាព​ចំ​ពោះ​​ប្រ​ជា​ជនខ្មែរក្រោមយ៉ាងខ្លាំង ដោយសារតែអ្វី ដែលយើងបានសម្រេចជាគោលដៅ​តែមួយ​​រ​បស់យើងទាំងអស់គ្នា៕

Last Updated ( Tuesday, 15 June 2010 )
 
< Prev   Next >