KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










ការយល់ឃើញរបស់ខ្ញុំអំពីវេទិកា UNPFII ក្ PDF Print E-mail
Post by កូនខ្មែរ   
Wednesday, 12 May 2010

ការយល់ឃើញរបស់ខ្ញុំអំពីវេទិកា UNPFII ក្នុងឆ្នាំ ២០១០

ដោយកញ្ញា៖ ត្រឹម ចន្រ្ទា

          កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១០ ខ្ញុំត្រូវបានគេផ្ដល់​ឱកាសឲ្យ​ ដើម្បីធ្វើ​ការ​បញ្ចេញ​សម្លេង និងថ្លែងសុន្ទរកថា ក្នុងនាមប្រតិភូគណះកម្មាធិការនៃយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅឯវេទិកាUNPFII ។ ប្រសិនបើខ្ញុំគិតអំពីអ្វី ដែលខ្ញុំគួរ​តែធ្វើ​ឲ្យមាន​ការ​ផ្លាស់ប្ដូរនៅក្នុងដំណើរនេះ ហើយអ្វីដែលនាំឲ្យខ្ញុំមកកាន់ទីនេះ និងនៅកន្លែងនេះ ។  ខ្ញុំគួរនិយាយថា វាអាចនាំឲ្យវិលត្រឡប់​ទៅរក​ការស្រាវ​ជ្រាវដោយខ្លួនខ្ញុំផ្ទាល់ តាមរយៈ​ស្រ្តីមួយរូបដែលបានណែនាំសរសេររឿងនេះឡើង។ វាជាជ្រុងមួយនៃស្វ័យជីវប្រវត្តិ អំពីបទ​ពិសោធន៍របស់ខ្ញុំដែលធំ​ឡើងដឹងក្ដីនៅក្នុងប្រទេស​ដែលទទួល​បាន​វប្បធម៌​ពីរ​ផ្សេង​ពីគ្នា​សម្រាប់រូបខ្ញុំ។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំបានចាប់យក​រវាងវប្បធម៌ពីរ ពិភពលោកពីរ ការញែកចេញពីគ្នារវាងការអប់រំទៅតាមប្រពៃណីរបស់ខ្ញុំ និងពិភពលោកថ្មី​មួយ​ដែល​មាន​សក្ដានុពលផ្សេងៗទៀត។

កញ្ញា ត្រឹម ចន្រ្ទា លោក បណ្ឌិត Cooper និងកញ្ញា ថាច់ សុម៉ាលីន
កញ្ញា ត្រឹម ចន្រ្ទា លោក បណ្ឌិត Cooper និងកញ្ញា ថាច់ សុម៉ាលីន
         ទោះបីជាយ៉ាងណាក្ដី ខ្ញុំមាន មោទនភាពយ៉ាងខ្លាំង និង សូមសម្ដែងនូវការដឹង គុណដ៏ជ្រាលជ្រៅ ចំពោះ គម្រោងការណ៍នេះ។ ខ្ញុំមាន អារម្មណ៍ថា មានអ្វីមួយកំពុង តែបានបាត់បង់។ នៅពេល ឪពុករបស់ខ្ញុំ មានគម្រោង ទិញសំបុត្រយន្តហោះ លើស មួយសំបុត្រ ពេលនោះខ្លួន ខ្ញុំបានគិតថា នេះគឺជាឱកាស ដ៏ល្អមួយសម្រាប់រូបខ្ញុំ ដើម្បី ធ្វើដំណើរទៅកាន់វៀតណាមខាងត្បូង(កម្ពុជាក្រោម) នឹងមើល៍ឃើញនូវទន្លេមេគង្គ ដ៏អស្ចារ្យនៅទីនោះ។ នេះ​ប្រហែលជាលើកទីមួយហើយដែលឪពុករបស់ខ្ញុំ បានធ្វើ ដំណើរវិលត្រឡប់ទៅជួបជុំគ្រួសាររបស់គាត់ដែលបានបែកគ្នាជាង ២៦ឆ្នាំមកហើយ។ ក្រោយពីមានការស្រពិចស្រពិល​មួយ​សន្ទុះមក ខ្ញុំក៏​បានធ្វើការជ្រើសរើស ដើម្បី​ធ្វើដំណើរទៅកាន់​កម្ពុជាក្រោមដែល​ជាស្រុក​កំណើតរបស់ឪពុកខ្ញុំ។ រូបភាពទាំងប៉ុន្មាន ដែលខ្ញុំបានឃើញ នៅឯកម្ពុជាក្រោម គឺជាបទពិសោធន៍មួយ​ នឹងផ្ដិតជាប់ក្នុង បេះដូងរបស់ខ្ញុំជានិច្ចពុំមានថ្ងៃបំភ្លេចបានឡើយ។ ខ្ញុំបានឃើញរឿងរ៉ាវជាច្រើន ដែលខ្ញុំ ចង់ឲ្យមាន​ការផ្លាស់ប្ដូរ ប៉ុន្តែវាបានក្លាយទៅជា​រឿង​ដ៏​រន្ធត់មួយ ដោយមានការគាប សង្កត់យ៉ាងមហិមាមកលើបងប្អូនខ្មែរកម្ពុជាក្រោម និងការទទួលខុសត្រូវមកលើពួក គាត់។ ក្នុងឱកាសដែលបានមកចូលរួមប្រជុំនៅឯវេទិកា UNPFII ក្នុងនិទាឃរដូវនេះ ខ្ញុំមិនអាចឲ្យខកខាន់នូវឱកាសដ៏ពិសេសពិសាលនេះបានឡើយ។ ខ្ញុំមាន​ការ​ស្រពិច ស្រពិលក្នុងការចូលរួមកម្មវិធីនេះពីរបីឆ្នាំកន្លងទៅ ហើយដោយមានការភ័យខ្លាចថា ខ្ញុំមិនអាច ធ្វើដំណើរទៅដល់ទិសដៅនៃការរំពឹងទុកបាន។ ប្រវត្តិសាវតារបស់​ខ្ញុំគឺជា​អ្នក​លេង​ល្ខោន និងជាអ្នកសិល្បៈទេ ដូច្នេះខ្ញុំចូលរួមក្នុងកម្មវិធីនេះ​ជាមួយ នឹង​ចំណេះដឹងសាមញ្ញ​ប៉ុណ្ណោះ ដែលខ្ញុំ នឹងជួយជ្រោមជ្រែងឲ្យអស់ពីសមត្ថភាពហើយខ្ញុំ​ នឹងរៀនសូត្រតទៅមុខ​ទៀតដោយមិនអាចចៀសផុតបានឡើយ។ ខ្ញុំបានសន្យាចំពោះខ្លួនខ្ញុំផ្ទាល់ថា បើកចិត្ត និង​បេះដូង​របស់ខ្ញុំឲ្យទូលាយ និងព្យាយាម​រៀនសូត្រកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ខ្ញុំ​ជឿ​ជាក់ថា ” កាលណាអ្នកចេះដឹង កាន់តែច្រើន ជីវិតរបស់​អ្នកកាន់​តែមាន​ភាព​ងាយ​ស្រួល”។

     នៅពេល ខ្ញុំបានចូលរួមក្នុងគណៈកម្មាធិការនៃយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម រួចមក ខ្ញុំហាក់ដូចជាមានអារម្មណ៍ថា ខ្ញុំបានរកឃើញនូវអ្វីដែលខ្ញុំបានបាត់បង់ពីមុនមក រួម​ទាំងយុវជនខ្មែរក្រោមទាំងអស់ដែលរស់នៅជុំវិញពិភពលោកផងដែរ។ ជាការពិត ណាស់ រហូតមកដល់ពេលនេះ យើងបានធ្វើការទំនាក់ទំនងក្នុងភាពជា​ខ្មែរដូចគ្នា​នៅគ្រប់​ទីកន្លែង​បាន​យ៉ាងល្អប្រើសើរ។ ដូចដែលខ្ញុំបាននិយាយអញ្ចឹង ខ្ញុំមានអារម្មណ៍​ថាមាន​​ការគាំ​ទ្រយ៉ាង​ខ្លាំង​ចំពោះ​សហគ​មន៍របស់ខ្ញុំ មិនត្រឹមតែមនុស្សនៅក្នុងបន្ទប់ អាគារ​ដែលស្ថិត​នៅខាង​ក្រោយ​​ខ្ញុំ​ប៉ុណ្ណោះទេ ក៏មានមនុស្សជាច្រើនទៀត ដែលកំពុងតែ រង់ចាំទទួល​ព័ត៌មាននៅឯផ្ទះ​របស់ពួកគាត់ជុំវិញ​ពិភពលោកផងដែរ។ ប៉ុន្តែអ្វីដែល សំខាន់ជាងនេះទៅទៀត គឺប្រជារាស្រ្ត​ខ្មែរកម្ពុជាក្រោមរាប់លាន​នាក់ ដែលកំពុងតែរស់ នៅឯមាតុភូមិរបស់យើងនោះ។ ពួកគាត់​ទាំង​អស់គ្នាកំពុងតែពឹងផ្អែកមកលើពួកយើង ដើម្បីនិយាយជំនួសគាត់នាពេលនេះ។ ដូចដែល​ខ្ញុំកាលនៅសិក្សាថា្នក់វិទ្យាល័យអញ្ចឹង Cheesy Banner បាននិយាយថាចំណេះ​ដឹងគឺជាថាមពលដ៏សំខាន់ ឥឡូវខ្ញុំ​បាន​យល់ច្បាស់​ហើយថា វាជាការពិតណាស់អ្វី​ដែលគាត់​បាននិយាយនោះ។

ក្រុមយុវជននៃជនជាតិដើមខ្មែរក្រោម និងជនជាតិដើមដទៃឯទៀត
ក្រុមយុវជននៃជនជាតិដើមខ្មែរក្រោម និងជនជាតិដើមដទៃឯទៀត
យើង ទាំងអស់ គ្នាមានភ័ព្វ សំ ណាង យ៉ាង ខ្លាំង និងមាន សិទ្ធិ ស់នៅ ក្នុង ជាតិនេះ ដែល​ ឈាន ទៅដល់ ការ ទទួលស្គាល់ជា លក្ខណៈអន្តរ- ជាតិ ដោយ មាន សេចក្ដីប្រ កាសស្ដីអំពីសិទ្ធិជនជាតិ​ដើ​ម របស់អង្គការសហប្រជាជាតិ (UNDRIP) មិនត្រូវបានគេ រារាំង ហើយការប្រារព្ធពិធី​ទៅ​តាម​របៀបរបបនៃវប្បធម៌របស់យើងផ្ទាល់ ត្រូវបានគេ លើកទឹកចិត្ត នឹងសម្លេងនៃការជួបជុំ​របស់ពួកយើងត្រូវបានគេយកទៅផ្សព្វផ្សាយឮ ទូទាំងពិភពលោក។ យើងមានសម្លេងរបស់ពួក​យើង ដើម្បីថ្លែងឲ្យគេដឹងឮគ្រប់គ្នា ហើយយើងមានសិទ្ធិពេញលេញក្នុងការនិយាយស្ដី​របស់​ពួកយើង ដោយពុំត្រូវមាន ការបំភិតបំភ័យឡើយ។ បន្ទាប់ពី​ខ្ញុំបាន​ធ្វើ​ដំណើរវិល​ត្រឡប់មក​ពី​មាតុ​ភូមិរបស់ពួក យើងនោះមក ខ្ញុំបានកត់សម្គាល់ឃើញថា សិទ្ធិសម្រាប់ទទួលការអប់រំសិទ្ធិ​ក្នុងការនិយាយស្ដី សេរីភាពក្នុងការគិត និង​សេរីភាពក្នុងការ​បញ្ចេញមតិ ទាំងអស់នេះហើយ​​គឺជាសិទ្ធិដ៏សំខាន់ដែលពួកយើងភាគច្រើន រួមទាំងខ្លួនខ្ញុំ​ផង​ដែរ​ យល់ថាវាពិត​ជាការត្រឹម​ត្រូវ​ណាស់។ យើងមានកន្លែងដើម្បីប​ញ្ចេញនូវកង្វល់​របស់ពួក​យើងដោយពុំមានការ​រារាំងគាប​សង្កត់ពីខាងណាមួយឡើយ។ ពួកគេអនុញ្ញាតឲ្យយើង ប្រើ​សិទ្ធិ​ក្នុង​ការបញ្ចេញ​មតិដោយ​សេរី​។

   ផ្នែកមួយដែលសំខាន់នៃដំណើរការនេះ គឺបានជួបជុំជាមួយ នឹងយុវជនដទៃផ្សេង​ទៀតដែលខ្ញុំពិតជាស្គាល់ហើយ នឹងអាច ធ្វើជាមិត្តភ័ក្ដិអស់មួយជីវិត។ មិនត្រឹមតែយុវ-​ជន​ដែល​មកពី KKFYCប៉ុណ្ណោះទេ ប៉ុន្តែក៏មាន​យុវជន​ដែល​នៅជុំវិញពិភពលោក ផងដែរ។ ​ជាងនេះទៅទៀតគឺមានក្រុមយុវជន​ជន​ជាតិដើមដ៏មានឥទ្ធិពលផ្សេងៗទៀត​ តាម​បណ្ដាញអ្នកដែលមានចិត្តគំនិតដូចគ្នា ដែលមាន​ការប៉ិនប្រសប់ក្នុងការបង្កើតគំនិត ថ្មីៗ​ និង​អ្នកដែលមានប្រាជ្ញាឈ្លាសវៃធ្វើការឆ្ពោះ​ទៅរក​គោលដៅតែមួយក្នុងការបណ្ដុះ សន្តិភាព ការ​យោគយល់គ្នា និងការពិភាក្សាគ្នា។ ពួកគេ​ក៏​ចង់ធ្វើការអភិរក្ស ព្រមទាំងធ្វើពិធីអបអ​រសារទរ និងការចែករំលែកវប្បធម៌​ដ៏ល្អរបស់​ពួកគេ​ផងដែរ។ ក្នុងចំណោមភាពស្រពិច​ស្រពិ​លមួយចំនួន ដែលអាចកើតមានឡើងនៅថៃ្ងស្អែក និងពេលខ្លះទៀត​ការ​ប្រើ​អំណាច​ជិះជាន់ រំលោភលើស្មារតីដោយបង្ខំ ដែលមាននៅ ជុំវិញខ្លួនខ្ញុំក្ដី។ ទោះបីជាយ៉ាងណា​ក៏ដោយខ្ញុំ​នៅ​តែជឿ​ជាក់ថាប្រសិន​បើយើងទាំងអស់ គ្នាមានគោល​ជំហរ​តែមួយរួមគ្នា ពេលនោះ​សំលេង​របស់​យើង នៅជុំវិញពិភពលោក កាន់តែមានកំលាំងខ្លាំង ដែលក្លាហាន អត់ធ្មត់ ​ស្មោះត្រង់ ​និងការផ្លាស់ប្ដូរព័ត៌មាន វិជ្ជមាន​ជាក់លាក់​ដែល​អាចទទួលយកបាន។ ដូចជារា​មច្បងរបស់​យើង​បានបញ្ជាក់ ហើយបញ្ជាក់ទៀតអញ្ជឹង ពួក​គាត់មិនអាចនៅ​ជាមួយ​យើង​ជារៀងរហូត​នោះ​ទេ។ ពួកគាត់បាន​កសាង​មូលដ្ឋាន​គ្រឹះ​សម្រាប់យើងហើយ ដូច្នេះអ្វីៗវា​ស្ថិត​នៅលើយើង​ទាំងអស់ក្នុងការ​អនុវត្តន៍​នូវ​កេរ្តិ៍​ដំណែល​ទាំង​នេះ៕​

Last Updated ( Tuesday, 15 June 2010 )
 
< Prev   Next >