KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










ការចូលរួមលើកទីមួយរបស់ខ្ញុំនៅសន្និ PDF Print E-mail
Post by កូនខ្មែរ   
Friday, 07 May 2010

ការចូលរួមលើកទីមួយរបស់ខ្ញុំនៅសន្និសីទយុវជន KKFYC ពិភពលោក

ដោយកញ្ញា៖ Melanie Ly

      កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១០ ខ្ញុំបានចូលរួមសន្និសីទពិភពលោកលើកទី ៤ ជា​មួយ នឹងក្រុមគ្រួសាររបស់ខ្ញុំនៅឯរដ្ឋ Philadelphia។ ដំបូងឡើយ ខ្ញុំបានឃើញមនុស្ស ទាំង​អស់​ដែលកំពុងឈរនៅទីនោះ ហើយខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលនោះ ផងដែរ។ មានមនុ​ស្សជាច្រើនពួកគាត់ទាំងអស់គ្នានោះ ហាក់ដូចជាធ្លាប់បានស្គាល់គ្នា ច្បាស់។ ភ្លាមៗនោះកិច្ចប្រជុំក៏បានចាប់ផ្ដើម ខ្ញុំបានស្ដាប់រឿងរ៉ាវរបស់អ្នករាល់គ្នា  ហើយខ្ញុំមានបំណងថាទៅទីនោះដើម្បីជួយពួកគេ។ ពួកគេទាំងអស់មានសារសំខាន់ និងមានទឹកចិត្តស្មោះត្រង់អំពីអ្វីដែលពួក​គេកំ​ពុងធ្វើ។ ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំ នឹងក្លាយ ទៅដូចជាពួកគេអញ្ចឹងដែរ។

       នៅពេលដែល ខ្ញុំបានធំឡើងឪពុករបស់ខ្ញុំ តែងបានប្រាប់ខ្ញុំអំពីរឿងរ៉ាវដ៏ច្រើនរាប់ មិនអស់ទាក់ទងទៅ នឹងប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម និងការទទួលរងនូវការឈឺចាប់ របស់​ពួក​គាត់នៅឯដែនដីកម្ពុជាក្រោម។ ខ្ញុំបានរង់ចាំឱកាស​នេះជាយូរមកហើយ ​ដើម្បី ជួយ​ជ្រោមជ្រែងក្នុងការតស៊ូទៅតាមវិធីណាមួយ ដែលខ្ញុំអាចធ្វើទៅបាន។ ម្ដាយរបស់ខ្ញុំ​បានកើតនៅ​ខេត្ត​បាត់ដំបង ចំណែកឪពុករបស់ខ្ញុំ បានកើតនៅខេត្តពលលាវដែនដី កម្ពុជាក្រោម​(យួនប្ដូរទៅ​ជា​ខេត្ត​បាកលីវ) ឪពុកខ្ញុំមានទឹកចិត្តអាណិតស្រឡាញ់ ចំពោះ ខ្មែរក្រោមខ្លាំងណាស់ នេះគឺជា​​ហេតុផលមួយដែលខ្ញុំត្រូវតែបន្តនូវការតស៊ូ ដើម្បីជួយ ដល់ខ្មែរក្រោម។ នេះគឺជា​ការចូល​រួម​លើកទីមួយរបស់ខ្ញុំ ដែលគេធ្លាប់បានធ្វើជាច្រើន លើករួចមកហើយ ហើយខ្ញុំទន្ទឹងរង់​ចាំនូវ​ការ​ជួបជុំបែបនេះនៅឆ្នាំក្រោយៗទៀត។

      កាលពីខ្ញុំនៅក្មេងខ្ញុំនិយាយភាសាខ្មែរយ៉ាងស្ទាត់ ប៉ុន្តែនៅពេលដែលខ្ញុំធំឡើងបាន​ទៅ​សាលា ពេលនោះ ការនិយាយភាសាខ្មែររបស់ខ្ញុំត្រូវបានភ្លេចទៅវិញស្ទើរទាំងអស់។ ខ្ញុំ​ នឹង​ព្យា​យាមឲ្យអស់ពីសមត្ថភាព ដើម្បីរៀនភាសាខ្មែរឡើងវិញ។ វាគឺជាការភ្ញាក់ផ្អើល មួយដែលឃើញថា មិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេ ដែលបាត់បង់សមត្ថភាពក្នុងការ និយាយភាសាខ្មែរ ហើយ​ខ្ញុំសង្ឃឹមថា យើងទាំងអស់រួមគ្នាសិក្សាភាសាខ្មែរឡើងវិញ។ ការនិយាយស្ដីខ្លះពិតជាបាន​ជម្រុញទឹកចិត្តខ្ញុំ ជាពិសេសពាក្យសម្ដីរបស់បង ថាច់ ឆាលី  គាត់បាននិយាយពីអ្វីដែលគាត់​មិនបានដឹងថាតើគាត់ជានរណា? នៅពេលដែល មាននរណាម្នាក់សួរគាត់អំពីជនជាតិរបស់ខ្លួន។ ខ្ញុំក៏មានអារម្មណ៍ដូចជាគាត់អញ្ចឹងដែរ នៅពេលដែលនរណាម្នាក់សួរខ្ញុំថា តើខ្ញុំជានរណា? ខ្ញុំឆ្លើយថា ខ្ញុំជាជនជាតិខ្មែរតែ ជាខ្មែរកម្ពុជាក្រោម។ ប្រសិនបើខ្ញុំប្រាប់គេថាខ្ញុំជាខ្មែរនោះ ប្រហែលជាខ្ញុំត្រូវចំណាយ ពេលពេញបីថ្ងៃ ដើម្បីពន្យល់ពួកគេថា តើខ្មែរកម្ពុជក្រោមជានរណា? ឥឡូវនេះ ប្រជាជនខ្មែរកម្ពុជាក្រោមកំពុងតែធ្វើការរស៊ូ ដើម្បីទាមទារនូវសិទ្ធិ និងសេរី​ភាពរបស់ ពួកយើង ហើយយើងកំពុងធ្វើឲ្យពួកគេទាំងអស់បានស្គាល់យើង។ សេចក្ដីថ្លែងការណ៍ របស់គណៈកម្មាធិការនៃយុវជនទាំងអស់ធ្វើឲ្យមានការរំភើបយ៉ាងខ្លាំង ព្រោះវាពិតជា ធ្វើឲ្យខ្ញុំចង់ចូលរួមក្នុងគណៈកម្មាធិការ​នៃយុវជនសហព័ន្ធខ្មែរកម្ពុជា​ក្រោម​ណាស់​។ បង ចន្ទ្រា បាននិយាយអំពីការបាត់បង់ឫសគល់របស់គាត់ ហើយនេះ​ក៏ជាការ​ត្រឹម​ត្រូវ​សំ​រាប់ខ្ញុំផងដែរ។ ខ្ញុំចង់រៀនធ្វើយ៉ាងណាដើម្បីប្រមូលផ្ដុំនូវអ្វីដែល​បានបាត់បង់​ឲ្យត្រឡប់ មក​វិញ​ធ្វើ​ដូច្នេះ យើងអាចបន្ត ឫសគល់ និងរក្សានូវវប្បធម៌​ដ៏ល្អឥត​ខ្ចោះរបស់ពួកយើង​ឲ្យរស់រាន​មាន​ជីវិតពីជំនាន់មួយទៅជំនាន់មួយ។ ព្រះសង្ឃបីអង្គ ដែលត្រូវបានអាជ្ញាធរ យួនចាប់ផ្សឹកនោះ បានថ្លែងសុន្ទរកថា នៅក្នុងអង្គសន្និសីទនោះ ធ្វើឲ្យមានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកដែលចូលរួម។ នៅពេលដែលព្រះតេជព្រះគុណ ទឹម សាខន និមន្តឡើងថ្លែងការណ៍នោះ ខ្ញុំមានអារម្មណ៍សោកសៅយ៉ាងខ្លាំង នូវអ្វីដែលបានកើតឡើងចំពោះព្រះអង្គ។ ខ្ញុំពិតជាមិនដឹងថាតើត្រូវគិតយ៉ាងណា ពីព្រោះ វាគឺជា​រឿងដ៏អាក្រក់មួយដែលកើតឡើងចំពោះមនុស្ស។ នៅពេលនោះ ព្រះអង្គបានមាន ថេរដី​កាថា ​“ប្រសិន​បើអាត្មាបានកើតជាតិ​ក្រោយទៀត សូមឲ្យ​កើត​នៅដែនដី កម្ពុជាក្រោម​“ នោះពិតជាបង្កប់អត្ថន័យជ្រាលជ្រៅ និងអស្ចារ្យខ្លាំងណាស់។

  នៅពេលដែលខ្ញុំបានស្ដាប់សុន្ទរកថារបស់ព្រះតេជព្រះគុណ គឹម មឿន ខ្ញុំខំព្យាយាមស្ដាប់ដោយយកចិត្តទុកដាក់បំផុត ហើយបានដឹងពីការឈឺចាប់ និងទុកលំ បាកដែលព្រះអង្គបានឆ្លងកាត់កន្លងហើយ។ ព្រះតេជព្រះគុណ យ័ញ តូន ក៏មាន មោទនភាព យ៉ាងខ្លាំងផងដែរ ព្រះអង្គបានមានថេរដីកាពីសេចក្ដីស្រឡាញ់ចំពោះជាតិ និងប្រជាជនខ្មែរកម្ពុជាក្រោមយ៉ាង​ខ្លាំង។ នៅពេលដែល ព្រះអង្គមានថេរដីកាមើល ព្រះភ័ក្រ្តរបស់ព្រះអង្គហាក់ដូចជាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង ពេលដែលព្រះអង្គបាន មកចូលរួម​ក្នុង​សន្និសីទ នៅលើទឹកដី​នៃ​សហរដ្ឋ​អា​មេ​រិ​ក​​​​នេះ។ ខ្ញុំមានសេចក្ដីរីករាយ ដែលឃើញព្រះតេជព្រះគុ​ណទាំងបីព្រះអង្គបង្ហាញពីកា​រសប្បា​យ​​ព្រះទ័យ ចំពោះការ បានបួសឡើងវិញរបស់ព្រះអង្គ។ អរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅ​នេះ ហើយខ្ញុំ សង្ឃឹមថា នឹងបានចូលរួមសក្នុងសន្និសីទ នៅពេលអនាគតទៀត។ ខ្ញុំសង្ឃឹងថា​ខ្ញុំ នឹងអាចជួយជ្រោមជ្រែងដូចដែលខ្ញុំធ្លាប់បានធ្វើពីមុនមក។

    សូមថ្លែងអំណរគុណម្ដងទៀត ចំពោះការបង្ហាញអំពីផ្លូវដែលឈានទៅរក សិទ្ធិមនុស្សដល់រូបខ្ញុំ ដែលខ្ញុំតែងតែចង់បានវា៕

Last Updated ( Tuesday, 15 June 2010 )
 
< Prev   Next >