| សេចក្ដីសង្ខេបនៃសន្និសីទយុវជនពិភពល |
|
|
|
| Post by កូនខ្មែរ | |
| Tuesday, 27 April 2010 | |
|
សេចក្ដីសង្ខេបនៃសន្និសីទយុវជនពិភពលោកលើកទី៤ ដោយលោក៖ Jeffery Kim សន្និសីទយុវជនខ្មែរក្រោមពិភពលោកលើកទី៤ ត្រូវបានគេប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១០ នៅឯវត្តខ្មែរសូរីយារង្សី រដ្ឋ Philadelphia នៃសហរដ្ឋអាមេរិក។ វាគឺជាព្រឹត្តិការណ៍មួយត្រូវបានគេរំពឹងទុកជាមុនថា ដែលមាន មនុស្សចូលរួមយ៉ាងច្រើនកុះករ និងប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងចំណោមយុវជនខ្មែរក្រោមទាំងអស់ដែលមកពីជុំវិញពិភពលោក។
សកម្មជនប្រឆាំងរបស់ខ្មែរក្រោម ៣រូបដែលយួនបានចាប់ផ្សឹក និងដាក់គុកនោះគឺ លោក ទឹម សាខន លោក គឹម មឿន លោក យ័ញ តូន អ្នកទាំងបីបានរៀបរាប់ពីការទុក្ខលំបាក និងការឈឺចាប់រ បស់ពួកគាត់កាលដែលពួកគាត់នៅជាប់ក្នុងពន្ធនាគារ។ ពួកគាត់បាននិយាយពីការធ្វើទារុណកម្មឥតឈប់ឈរ ដែលបានអនុវត្តដោយអាជ្ញាធរ វៀតណាម ដ៏អមនុស្សធម៌ជាទីបំផុតមកលើពួកគាត់។ ពួកគាត់បានរៀបរាប់ពីរបៀប ដែលពួកគាត់ត្រូវបានគេបង្ខំឲ្យសារភាព និងចុះហត្ថលេខាលើឯកសារផ្សេងៗទៀត ដោយអាជ្ញាធរវៀតណាម ប្រឌិតឡើង ដើម្បីបន្តធ្វើការចាប់ខ្លួនមកលើប្រជាជន ខ្មែរក្រោមដែលគ្មានទោសជាច្រើននាក់ទៀត។ សកម្មជនប្រឆាំងរបស់ខ្មែរក្រោមទាំង ៣រូបបានត្អូញត្អែពីស្ថានភាព សុខមាលភាពរបស់គាត់ច្រើន តែងមានការប្រែប្រួល បន្ទាប់ពីទទួលរងការវាយដំផ្ទួនៗ និងរងការចាក់ថ្នាំជាច្រើនលើកក្នុងគោលបំណងចង់ ឲ្យស្លាប់នៅពេលដែលចោទសួរពួកគាត់។ ការចាក់ថ្នាំនេះជាធម្មតាត្រូវបានអនុវត្ត ដោយអាជ្ញាធរវៀតណាម ដើម្បីបំផ្លាញដល់ខួរក្បាលជនរងគ្រោះ និងដើម្បីបង្ខំខ្មែរក្រោមណាដែលប្រឆាំង នឹងយួនឲ្យសារភាព។ វៀតណាមប្រើការចាក់ថ្នាំមកលើ សកម្មជនអ្នកប្រឆាំងរបស់ខ្មែរក្រោមនេះ គឺជាការរំលោភមួយយ៉ាងច្បាស់ក្រឡែត ចំពោះអនុសញ្ញាប្រឆាំង នឹងការធ្វើទារុណកម្មរបស់អង្គការសហប្រជាជាតិ។ ក្នុងកិច្ចពិភាក្សានេះ ត្រូវបានប្រារព្ធឡើង ដើម្បីផ្ដល់ឱកាសឲ្យយុវជនទាំងអស់លើកឡើងនូវសេចក្ដីកង្វល់ និងបញ្ហារបស់ពួកគេយកមកដោះស្រាយ។ យុវជនជាច្រើនបានបញ្ចេញនូវសេចក្ដីពេញចិត្តយ៉ាងខ្លាំងចំពោះសន្និសីទនេះ ហើយ នឹងបានសន្យាថា នឹងខិតខំធ្វើការឲ្យអស់ពីសមត្ថភាព ដើម្បីជួយដល់សហគមន៍ខ្មែរក្រោមកាន់តែខ្លាំង ឡើងៗ។ ជាពិសេសការតស៊ូរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស ជាមូលដ្ឋាន និងសេរីភាពជាចម្បងសម្រាប់ខ្មែរក្រោមទាំងអស់ដែលកំពុងតែរស់នៅ ឯមាតុភូមិដ៏កំសត់របស់ខ្លួនសព្វថ្ងៃនេះ។ លោក ថាច់ ង៉ុកថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោមបានផ្ដល់ជាគំនិត សំខាន់ៗទៅកាន់យុវជនខ្មែរក្រោមទាំងអស់ឲ្យខិតខំព្យាយាមសិក្សារៀនសូត្រ និងក សាងខ្លួនឲ្យក្លាយទៅជាមេដឹកនាំនៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅពេលអនាគត។ លោក ថាច់ ង៉ុកថាច់ បានសង្កត់ធ្ងន់ថា គាត់ចង់ឃើញមេដឹកនាំថ្មីដែលផុសចេញ ពីស្រទាប់នៃក្រុមយុវជន KKFYC ដើម្បីដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម នាពេល ខាងមុខឆាប់ៗនេះ។ គាត់មានសេចក្ដីសង្ឃឹមថា នឹងឃើញ ”ពន្លឺសេរីភាពរបស់ ខ្មែរក្រោម” ដែលត្រូវបានអនុវត្តឆ្ពោះទៅមុខដោយមេដឹកនាំជំនាន់ថ្មីនេះ។ លោកប្រធាន ក៏បានបញ្ជាក់ពីសារសំខាន់នៃការបន្តមាគ៌ារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បី ឆ្ពោះទៅកាន់មាតុភូមិ ទោះបីជាស្ថិតនៅក្រោមការដឹកនាំថ្មីក៏ដោយគឺត្រូវតែបន្តការតស៊ូ ដោយសន្តិវិធីប្រឆាំងទៅ នឹងរបបឃោរឃៅរបស់ទីក្រុងហាណូយជានិច្ច។ សន្និសីទនេះ បានបញ្ចប់ប្រកបដោយភាពសប្បាយរីករាយដែលមានការស្វាធ្យាយ ជយន្តោពីព្រះសង្ឃជាច្រើនអង្គ។ នៅពេលល្ងាច មានការរៃអង្គាសប្រាក់សម្រាប់កម្មវិធី នេះ ត្រូវបានធ្វើឡើងនៅឯទីក្រុងមួយក្នុងរដ្ឋ Philadelphia ហើយយុវជនទាំងអស់ ត្រូវបានអញ្ជើញចូលរួមសប្បាយដោយឥតបង់ថ្លៃឡើយ៕ |
|
| Last Updated ( Tuesday, 15 June 2010 ) |
| < Prev | Next > |
|---|











