KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










សេចក្តីថ្លែងការណ៍រួមរបស់ក្រុមយុវជ PDF Print E-mail
Saturday, 01 May 2010

សេចក្តីថ្លែងការណ៍រួមនៃក្រុមយុវជនខ្មែរក្រោមដាក់សំណើទៅ

វេទិការអចិន្រ្តៃយ៍នៃកិច្ចពិភាក្សាស្តីពីបញ្ហាជនជាតិដើមលើកទី៩

      សូមរំលឹកថា ដូចឆ្នាំមុនៗដែរ ប្រតិភូនៃប្រទេសវៀតណាមទៅកាន់ទីប្រជុំនៃវេទិការ អចិន្រ្តៃយ៍ស្តីពីបញ្ហា​ជនជាតិដើមនោះបានប្រ​កាសថា​​​ ប្រទេសខ្លួនពុំមានជនជាតិដើម ម្ចាស់ទឹកដីឡើយ ហើយបានទទួលស្គាល់ត្រឹមតែថា​មានជនជាតិភាគតិចតែប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីយ៉ាងណាក្តី ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានតវាថា ខ្មែរកម្ពុជាក្រោម គឺជាជនជាតិដើមនៃទឹកដីកម្ពុជាក្រោម​ដែលជាភាគខាងត្បូង នៃប្រទេស​វៀតណាមបច្ចុប្បន្ន​ ដែលបានសំអាងទៅ​លើសំណង់ចំណាស់​ជាច្រើន ដែលមានអាយុរហូត​ដល់ទៅជាងមួយពាន់ឆ្នាំ និងបង្ហាញនូវវប្បធម៌ជាតិខ្មែរ ដែលមានអាយុយ៉ាងច្រើន ឆ្នាំមុនការកកើតឡើង នៃជនជាតិវៀត​ណាមទៅទៀត។

លោក ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើង នៅក្នុងអង្គសន្និសីទនៃយុវជនខ្មែរកម្ពុជាក្រោមពិភពលោក
លោក ទឹម សាខន អតីតចៅអធិការវត្តភ្នំដិនខាងជើង នៅក្នុងអង្គសន្និសីទនៃយុវជនខ្មែរកម្ពុជាក្រោមពិភពលោក
     សេចក្តីថ្លែងការណ៍រួម ​បាន តម្រូវឲ្យរដ្ឋាភិបាល នៃប្រទេស ទាំងអស់បញ្ឈប់ការ ធ្វើទុក បុកម្នេញ ចំពោះជនជាតិដើម ក្នុងសេរីភាព នៃការបញ្ចេញមតិ និងការធ្វើដំណើរ ទៅកាន់ទី ផ្សេងៗ ដែលរួមទាំងការធ្វើ ដំណើរចេញទៅក្រៅ ប្រទេស ផង។ សេចក្តីថ្លែងការណ៍រួម បានជំរុញ ឲ្យរដ្ឋាភិបាលចាប់ដៃ គូរជាមួយ ​នឹងទីភ្នាក់ងារសហប្រជាជាតិ​ក្នុងការប្រមូលព័ត៌មានដ៏ត្រឹមត្រូវគ្មានលំអៀង អំពីស្ថានភាពជនជាតិដើម​ នៅគ្រប់តំបន់​ទាំងអស់នៃពិភពលោកទៀតផង។​ បន្ថែម លើសនេះទៀត សេចក្តីថ្លែងការណ៍បានទាមទារឲ្យ​វេទិការអចន្រ្តៃយ៍សម្រាប់ជនជាតិ ដើម របស់អង្គការសហប្រជាជាតិបង្កើតឡើងនូវបណ្តាញយន្តការត្រួតពិនិត្យមើលថា តើ អនុសាសន៍ដែលវេទិការបានដាក់ចុះ ហើយនោះ បានអនុវត្តឲ្យមានប្រសិទ្ធិភាព យ៉ាងណាខ្លះ​ ទាំងក្នុងលំដាប់មូលដ្ឋាន លំដាប់តំបន់ និងលំដាប់អន្តរជាតិ។

     យុវនារី ថាច់ សុម៉ាលីន បានឲ្យដឹងថា នៅថ្ងៃសុក្រនេះ ក្រុមយុវជន ខ្មែរក្រោមពិភពលោក និងសម្តែងឈុតឆាករបាំប្រពៃណីខ្មែរមួយឆាក គឺរបាំកន្សែង ដើម្បីជូនភ្ញៀវជាប្រតិភូជនជាតិដើម និងអន្តរជាតិបានទស្សនា និងស្គាល់នូវវប្បធម៌ ខ្មែរដើមផងដែរ៕ ប្រភព WKR

 
< Prev   Next >