| មន្រ្តីរដ្ឋាភិបាលវៀតណាមបដិសេធន៍ថា |
|
|
|
| Post by កូនខ្មែរ | |
| Saturday, 01 May 2010 | |
|
មន្រ្តីរដ្ឋាភិបាលវៀតណាមបដិសេធន៍ថា ខ្មែរក្រោមមិនមែនជាជន ជាតិដើម នៅលើទឹកដីកម្ពុជាក្រោម ដូចជាពេលមុនៗដែរ នៅឆ្នាំនេះ ប្រទេសវៀតណាមបានថ្លែងបដិសេធន៍ក្នុងកិច្ច ប្រជុំវេទិការអចិន្រ្តៃយ៍នៃកិច្ចពិភាក្សាស្តីពីបញ្ហារបស់ជនជាតិដើមលើកទី ៩ ដោយមិន ទទួលស្គាល់ការតវារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងបានបដិសេធន៍ថា ខ្មែរក្រោម មិនមែនជនជាតិដើមលើទឹកដីកម្ពុជាក្រោមនោះឡើយ។ ![]() កញ្ញា ត្រឹម ចន្រ្ទា តំណាងឲ្យក្រុមយុវជនខ្មែរក្រោមពិភពលោក កំពុងថ្លែងការណ៍អន្តរាគមន៍ក្នុងកិច្ចប្រជុំវេទិការអចិន្រ្តៃយ៍នៃកិច្ចពិភាក្សាស្តីពីបញ្ហារបស់ជនជាតិដើមលើកទី ៩ ក្នុងកិច្ចអន្តរាគមន៍របស់តំណាងឲ្យក្រុមយុវជនខ្មែរក្រោមពិភពលោក នៅថ្ងៃពុធម្សិល មិញនេះ កញ្ញា ត្រឹម ចន្រ្ទា បានទាមទារឲ្យអង្គការសហប្រជាជាតិនៃវេទិការអចិន្រ្តៃយ៍ សម្រាប់ដោះស្រាយបញ្ហាជនជាតិដើមហៅកាត់ថា UNPFII ឲ្យដោះស្រាយ និងផ្តល់ ចម្លើយច្បាស់លាស់ចំពោះបញ្ហាជាគន្លឹះ៣ចំណុច ដោយនាងបានមានប្រសាសន៍ថា ទោះបីជាយើងមានវប្បធម៌ពិសេស មួយអន្លើដោយព្រះវិហារ និងសំណង់នានាមាន ជាអាទិ៍ព្រះវិហារ នៅខេត្តព្រះត្រពាំង ខេត្តឃ្លាំង និងមាត់ជ្រូកមានចំណាស់រាប់ពាន់ឆ្នាំ ដែលមានចំណាស់ច្រើនជាងការកកើតឡើងនៃជនជាតិយួនក៏ដោយក្តី។ ហើយម្យ៉ាង ទៀតកិច្ចប្រជុំលើកនេះ គឺជាលើកទី ៩ហើយ ប៉ុន្តែវៀតណាម នៅតែមិនទទួលស្គាល់ ខ្មែរក្រោមថា ជាជន ជាតិដើមដដែល។ បញ្ហាជាគន្លឹះ ៣ដែលកញ្ញា ត្រឹម ចន្រ្ទា បានសុំវេទិការ UNPFII នៃអង្គការសហប្រជា ជាតិពិនិត្យនិងធ្វើការដោះស្រាយនោះ រួមមានការរៀបចំឲ្យមានកិច្ចពិភាក្សាមួយស្តីពី យន្តការរៀបចំអ្នកតំណាងនៃក្រុមជនដែលរដ្ឋាភិបាលវៀតណាម មិនទទួលស្គាល់ ចាត់ឲ្យមានគណៈកម្មការពិភាក្សាលើនិយមន័យពាក្យជនជាតិដើម ដើម្បីមានការ អញ្ជើញពីរដ្ឋាភិបាលវៀតណាម និងចំណុចទី ៣គឺវៀតណាមត្រូវតែទួលសំណើនៃការ ពិភាក្សាបើកជំហរ និងស្ថាបនាមួយជាមួយ នឹងសហព័ន្ធខ្មែរកម្ពុជាក្រោម និងក្រុម ម៉ុងតៃញ៉ាដែល នឹងត្រូវចាត់ទុកថាជាសញ្ញាមួយបង្ហាញថា វៀតណាមពិតជាបាន ការពារនូវសិទ្ធិពលរដ្ឋរបស់ខ្លួនពិតប្រាកដមែន៕ ប្រភព WKR |
|
| Last Updated ( Wednesday, 16 June 2010 ) |
| < Prev | Next > |
|---|









