KHMER  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










សាក្សីរស់ដែលជាអតីតអ្នកបួស PDF Print E-mail
Post by កូនខ្មែរ   
Friday, 30 April 2010

សាក្សីរស់ដែលជាអតីតអ្នកបួសចូលបង្ហាញខ្លួនក្នុងកិច្ចប្រជុំនៃវេទិការ

ជនជាតិដើមលើកទី ៩

      អតីតអ្នកបួសខ្មែរកម្ពុជាក្រោម ៣រូបដែលបានរួចផុតពីការជាប់គុក នៅប្រទេស វៀតណាម បានចូលបង្ហាញខ្លួនជាសាក្សីរស់​ នៅក្នុងកិច្ចប្រជុំនៃវេទិការជនជាតិដើម លើកទី ៩ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនាបុរីញ៉ីវយ៉ក់នាថ្ងៃច័ន្ទទី ២៦ មេសា ២០១០មកនេះ។

ពីឆ្វេងទៅស្តាំលោក គឹម មឿន លោក ទឹមសាខន លោកបណ្ឌិត Joshua Cooper និង លោក យ៉ាញ តូនថតក្នុងអង្គការសហប្រជាជាតិ
ពីឆ្វេងទៅស្តាំលោក គឹម មឿន លោក ទឹមសាខន លោកបណ្ឌិត Joshua Cooper និង លោក យ៉ាញ តូនថតក្នុងអង្គការសហប្រជាជាតិ
លោក ថាច់ ង៉ុកថាច់ នាយក ប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម បានឲ្យដឹងថា អតីតចៅ អធិការ វត្តភ្នំដិនខាងជើង នៃខេត្តតាកែវ ទឹម សាខន និងឧទ្ទេសាចារ្យ ពីររូបទៀតគឺ លោក យ៉ាញ តូន និងលោក គឹម មឿន បានត្រូវបង្ហាញនៅ ក្នុងកិច្ចប្រជុំ របស់ក្រុមយុវជន នៃប្រទេសដែល ជាសមាជិក ក្នុងទី្វបអាស៊ីនៃអង្គការរបស់ជនជាតិ ដែលគ្មានអាសនៈតំណាងក្នុងសហប្រជាជាតិ ហៅកាត់ថា UNPO​ ដែលបានការទទួលរាក់ទាក់ពីសមាជិកវេទិការនោះផង “នៅថ្ងនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បាននាំលោកគ្រូ ទឹម សាខន គឹម មឿន យ៉ាញ តូន ទៅចូលរួមក្នុងវេទិការអចិន្ត្រៃយ៍នៃជនជាតិដើម នៅថ្ងៃនេះ យើងក៏បាន សហការគ្នាជាមួយ នឹងយុវជនតំបន់ខាងអាស៊ីដោយបានទៅចូល នៅខ្លោងទ្វារ ពិសេសទាក់ទងដល់លោកគ្រូ ទឹម សាខន នៃការរំលោភរបស់រដ្ឋាភិបាលយួន ចំពោះព្រះសង្ឃខ្មែរក្រោមយើង ហើយនៅក្នុងនោះក៏យើងបានបញ្ជាក់ថា មានសាក្សីរស់ដែលបានមកឈរនៅមុខគណៈកម្មការ នៅថ្ងៃនេះ  ដូច្នេះហើយ យើងឃើញថា មានការគាំទ្រជះដៃអំពីវេទិការហ្នឹង តមកទៀតហ្នឹងក៏លោកស្រី អធិបតីនៃអង្គប្រជុំគាត់ក៏បានមានប្រសាសន៍បន្ទាប់អំពីហ្នឹងគាត់ថា  សម្តីរបស់ យុវជន យុវតីទាំងអស់នេះ គាត់ នឹងយកទៅពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ ហើយ នឹងអនុវត្តដោយសេចក្តីស្នើរបស់យុវជន យុវតី នៅខាងផ្នែកតំបន់អាស៊ី ហ្នឹង ។

       លោកនាយកប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម ថាច់ ង៉ុកថាច់ បានឲ្យដឹងទៀតថា តំណាងប្រទេសវៀតណាម បានឡើងថ្លែងបដិសេធន៍ និងបានចោទប្រកាន់សេចក្តីថ្លែង របស់ក្រុមយុវជនប្រទេសអាស៊ីថា ជាសេចក្តីថ្លែងបែបនយោបាយ និងពុំមានភ័ស្តតាង ពិតប្រាកដ និងចង់បានថ្លែងថា ពុំមានជនជាតិដើម នៅប្រទេសវៀតណាមទេ គឺមានតែជនជាតិភាគតិចតែប៉ុណ្ណោះ។

      សូមជំរាបថា ក្នុងសេចក្តីថ្លែងរបស់សម្ព័ន្ធយុវជននៃប្រទេសក្នុងទ្វីបអាស៊ី នៅថ្ងៃច័ន្ទ ម្សិលមិញនេះ មានរួមបញ្ចូល ទាំងសេចក្តីអំពាវនាវសុំឲ្យរដ្ឋាភិបាលនៃប្រទេសអាស៊ី ទាំងអស់ទទួលស្គាល់នូវសិទ្ធិជនជាតិដើម ឲ្យបានខ្ជាប់ខ្ជួន។ សេចក្តីថ្លែងបានបន្តថា ទោះបីប្រទេសមួយចំនួន ដែលបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងអន្តរជាតិឆ្នាំ ២០០៧ទទួលស្គាល់នូវសិទិ្ធនៃជនជាតិដើមជាមួយប្រទេស ១៤៣ផ្សេងទៀតហើយក្តី ក៏សន្ធិសញ្ញានោះ ពុំបានត្រូវគោរពដោយប្រទេសមួយចំនួន ដូចជាប្រទេសវៀតណាម ជាដើម។ សេចក្តីថ្លែងបានផ្តល់ជូននូវឧទាហរណ៍ ដោយបង្ហាញសាក្សីរស់ដែលជាអតីត អ្នកបួសទាំង ៣រូបនោះផង។

     កញ្ញា ប៉ែន សាស្តា នៃវិទ្យុខ្មែរពិភពលោក ដែលមានវត្តមាន នៅទីប្រជុំនៃអង្គការ សហប្រជាជាតិនាបុរីញ៉ីវយ៉ក់ពីម្សិលមិញនោះដែរ បានបញ្ជាក់ពីសេចក្តីថ្លែងនោះ ដូច្នេះ “នេះគឺដោយសារការដាក់ទារុណកម្មព្រះសង្ឃទាំង ៣អង្គចាប់ផ្សឹក ហើយចាប់ ដាក់គុកទៀត អញ្ចឹងទៅគេយករឿងទាំងអស់ហ្នឹង អើមកបកស្រាយនូវ អនុសាសន៍មួយចំនួនក្នុងកិច្ចប្រជុំហ្នឹង ដោយឡែកការឆ្លើយតបរបស់រដ្ឋាភិបាល វៀតណាមវិញ គឺមិនទទួលស្គាល់ការសិទ្ធិនោះឡើយ ដោយបដិសេធន៍ថា អ្នកទោសជាអ្នកទោសក្លែងក្លាយមិនមែនជាការពិត ហើយសូមឲ្យខាង UN ហ្នឹង ពិនិត្យមើល៍ម្តងទៀត ក្នុងការទទួលស្គាល់ ការពិតហ្នឹង” ។​

    នៅពេលសួរអំពីប្រតិកម្មរបស់ក្រុមយុវជនខ្មែរក្រោម ចំពោះសេចក្តីថ្លែងរបស់មន្រ្តី វៀតណាម ដែលបានចោទប្រកាន់ថា ជាសេចក្តីថ្លែងនយោបាយ និងថាជនជាតិដទៃ ក្រៅពីវៀតណាមសុទ្ធសឹងតែជាជនជាតិភាគតិច និងមិនមែនជាជនជាតិដើមនោះ។ កញ្ញា ប៉ែន សាស្តា ឲ្យដឹងថា ក្រុមយុវជនខ្មែរក្រោមក៏បានបង្ហាញនូវភាពមិន គាប់ចិត្តត្រឡប់វិញផងដែរ “ពួកគាត់ទាំងអស់គ្នាគឺមានទឹកចិត្តមួយគឺខឹង ប៉ុន្តែខឹង មិនមែនដូចថាទៅសម្លាប់គេ ឬក៏ប្រើអំពើហិង្សាណាមួយទេ គឺខឹងនូវក្នុងចិត្តថា ហេតុអ្វីបានជាខាងរដ្ឋាភិបាលវៀតណាម មិនទទួលស្គល់ការពិត អ្វីដែលបានកើត មានឡើងជាការពិត ហើយពួកគាត់ក៏មិនសុំអ្វីច្រើនដែរ តែគ្រាន់តែសុំឲ្យ រដ្ឋាភិបាលវៀតណាមទទួលស្គាល់ការពិតនូវអ្វីដែលខ្លួនបានធ្វើ ហើយកែនូវកំ ហុសដែលខ្លួនធ្លាប់មានឲ្យបានល្អឡើងវិញ ឲ្យគោរពសិទ្ធិមនុស្សជនជាតិដើម” ។

       កញ្ញា ថាច់ សុម៉ាលីន ឲ្យដឹងថា ថ្វីបើក្រុមយុវជនពុំអាចឆ្លើយតបបានភ្លាមៗទៅ នឹងសេចក្តីថ្លែងមិនត្រឹមត្រូវរបស់រដ្ឋាភិបាលវៀតណាមក្តី​ ប៉ុន្តែក្រុមនាង នឹងប្រឹងរកវិធី ដើម្បីបញ្ចូលពាក្យពេជន៍បន្ថែមទៀត ទៅក្នុងសេចក្តីថ្លែងការណ៍រួម ក្នុងចំណូមជនជាតិ ដើមដទៃទៀត ដើម្បីជម្រាបសហគមន៍អន្តរជាតិថា អ្វីដែលក្រុមរបស់នាងបានបង្ហាញ នោះគឺជាការពិតឥតក្លែបន្លំឡើយ “ឥឡូវហ្នឹង យើងកំពុងតែចាំពេលវេលាដែលយើង អាចតបទៅរដ្ឋាភិបាលយួនវិញ អើនៅក្នុង UNPFII ហ្នឹង យើងមិនអាចមានសិទ្ធិ តបទៅសម្តីរបស់រដ្ឋាភិបាលទេ ប៉ុន្តែ យើងអាចធ្វើយ៉ាងម៉េច បញ្ចូលពាក្យសម្តី ណាមួយនូវក្នុងសេចក្តីថ្លែងការណ៍ផ្សេងៗ បង្ហាញឲ្យអន្តរជាតិដឹងថា​ ខ្មែរក្រោម បាននិយាយកាពិត​រឿងហ្នឹងគឺរឿងការពិត ហើយ នឹងយើងមានភ័ស្តតាង”

Image
គណៈកម្មការនាយក និងក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម

      ក្នុងចម្លើយប្រតិកម្មសេចក្តីថ្លែង បស់រដ្ឋាភិបាលវៀតណាមនោះ លោក ថាច់ សាមន នៃក្រុមយុវជនខ្មែរក្រោម បានមានប្រាសាសន៍ថា លោកគ្មានចំឡែកអ្វីឡើយ ព្រោះជាទម្លាប់របស់រដ្ឋាភិបាលកុម្មុយនិស្តមួយនេះ ដែលតែងតែនិយាយកុហក់រហូត មក លោកថា បើវៀតណាម នៅតែប្រកែកមិនទទួលស្គាល់ថាខ្មែរក្រោមជាជនជាតិដើម ម្ចាស់ទឹកដីជាបន្តទៀតនោះ យុវជនខ្មែរក្រោមនូវមានវិធានការច្រើនទៀត “យើងខិតខំ ធ្វើការស្រាវជ្រាវ ហើយ នឹងរំលឹករឿងហ្នឹងឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីប្រាប់ អន្តរជាតិ គឺថាវៀតណាហ្នឹង ចេះតែនិយាយតដែលៗជារៀងរាល់ឆ្នាំ ហើយយើង ក៏រំលឹករឿងហ្នឹងមកវិញទៀតដែរ ព្រោះបើគេមិនព្រមទទួលស្គាល់ថាយើងជាជន ជាតិដើម ហើយ នឹងចេះតែចោទយើងថា ធ្វើនយោបាយបំបែកបំបាក់គេហ្នឹង អើយើងក៏ហ្នឹងមិនះពិបាកដែសបាទ ហើយនៅក្នុងខាងមុខហ្នឹង យើង នឹងលើក ឡើងវត្តនៅស្រុកក្រោមហ្នឹង អើនៅកម្ពុជាក្រោមហ្នឹង ដែលវាជាង ២០០០ឆ្នាំ ហើយ​ៗវៀតណាមដូចជាមិនទាន់កើតឡើងទេ អាហ្នឹងជាភ័ស្តតាងៗត្រឹមត្រូវ ដែលបានទៅដល់កន្លែង និងឈ្មោះ នៅខេត្តណា​ នៅស្រុកណាទៀតបាទ” ៕​ប្រភព WKR

Last Updated ( Wednesday, 16 June 2010 )
 
< Prev   Next >