KHMER arrow ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ arrow យុត្តិធមិចំអកចំពោះការចាប់ខ្លួនព្រ  
Sunday, 05 September 2010
Main Menu
ទំព័រដើម
គោលការណ៍
ព័ត៌មាន/ព្រឹតិ្តការណ៍ថ្មីៗ
សំនួរ និងចម្លើយ
បណ្តាញនានា
ទំនាក់ទំនង
រូបភាព
ស្វែងរក
សៀវភៅភ្ញៀវ
បន្ទប់ពិភាក្សា
ផែនទីកម្ពុជាក្រោម
Map of Kampuchea Krom
MAKE A DONATION
KKFYC needs your support to maintain our activities. Please support us by making Check or Money Order payable to:
KKFYC
P.O.BOX 0193
PENNSAUKEN, NJ 08110

Contact us by phone at (856) 655-3838/ Fax: (856) 583-1503.

Or donation now! To make a secure donation please click on the button below:










Print E-mail
 ប្រទេសវៀតណាមៈ យុត្តិធមិចំអកចំពោះការចាប់ខ្លួនព្រះសង្ឃកម្ពុជា

កាលពីខែកញ្ញា ឆ្នាំ ២០០៣ ក្រសួងការបរទេសវៀតណាម បានរាយការណ៍ថា ព្រះសង្ឃវៀតណាម មួយអង្គព្រះនាម ធិត ទ្រីលុក (Thich Tri Luc) ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០០២ នៅឯព្រំដែនកម្ពុជា-វៀតណាម។ ក្រុមអង្គការសិទ្ធិមនុស្សជុំវិញពិភពលោក ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ មានសេចក្តីតក់ស្លុត យ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងនេះ ព្រោះព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ដែលត្រូវបានឧត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ផ្តល់ឋានៈជាជនភៀស ខ្លួន​ស្របច្បាប់រស់នៅក្នុងប្រទេសកម្ពុជានៅ ខែមិថុនា ឆ្នាំ ២០០២ ត្រូវបានបាត់ខ្លួន ក្រោយពីត្រូវបានហែរហមអមដំណើរ ដោយជនមិនស្គាល់អត្តសញ្ញាណពីផ្ទះរបស់គាត់ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០០២ ។ ពួកមន្ត្រីវៀតណាម បានបដិសេធយ៉ាងប្រញាប់ អំពីដំណឹងព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ទៅទីណាក្រោយពីព្រះអង្គបាត់ខ្លួនពីប្រទេសកម្ពុជានោះទេ ។

នៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០០៧ វិទ្យុសំឡេងវៀតណាម បានប្រកាសក្តែងៗ និងចុះផ្សាយ អត្ថបទមួយក្នុងគេហទំព័ររបស់ខ្លួន ថាអាជ្ញាធរវៀតណាមទើបតែចាប់ខ្លួនបានបុរសម្នាក់ ដែលគេអះអាងថាឈ្មោះ ទឹម សាខន ជាព្រះសង្ឃកំពុងត្រូវបាត់ខ្លួននោះ បានព្យាយាមឆ្លងដែន ចូលប្រទេសវៀតណាមដោយខុសច្បាប់។ ការបាត់ខ្លួនរបស់ព្រះសង្ឃ ទឹម សាខន ដែលត្រូវបានពួក អាជ្ញាធរកម្ពុជាចាប់ផ្សឹក នឹងនីរទេសខ្លួនទៅឲ្យវៀតណាម នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០០៧។ ករណីនេះ ដូចគ្នាទាំងស្រុង និងករណីរបស់ព្រះតេជគុណ ធិត ទ្រីលុក ដែលមន្រ្តីស្ថានទូតវៀតណាម ប្រចាំនៅប្រទេសកម្ពុជាបានបដិសេធអំពីព័ត៌មានព្រះតេជគុណ ទឹម សាខន ថានៅកន្លែងណាក្រោយ ពីត្រូវបានគេបញ្ជូនទៅប្រទេសវៀតណាម។ លោក ទ្រិញ បាកាំ អ្នកនាំពាក្យស្ថានទូតវៀតណាម បាននិយាយថា វៀតណាម មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ ដូច្នេះ គាត់មិនបានដឹងថា ព្រះតេជគុណ ទឹម សាខន កំពុងនៅទីណានោះទេ ។            ចំពោះករណីនេះ ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ចោទប្រកាន់ជាឧក្រិដ្ឋជន ឆ្លងដែលចូលប្រទេសវៀតណាមដោយខុសច្បាប់ ហើយព្រះអង្គនឹងត្រូវគេបញ្ជូនឡើងតុលាការកាត់ទោសពីបទបំផ្លិចបំផ្លាញ នយោបាយសាមគ្គីភាពយោងតាមមាត្រា ៨៧ច្បាប់ព្រហ្មទណ្ឌ សាធារណៈសង្គមនិយមវៀតណាម។ ពិតជាគួរឲ្យចាប់ អារម្មណ៍មែន, ករណីរបស់ព្រះតេជគុណ ទឹម សាខន គឺដូចគ្នាបេះបិទទៅនឹងករណីរបស់ព្រះតេជគុណ ធិត ទ្រីលុក ពីព្រោះព្រះតេជគុណ ធិត ទ្រីលុក ត្រូវបានគេកាត់ទោសដោយយោងតាមមាត្រា ៩១ នៃច្បាប់ព្រហ្មទណ្ឌរបស់សាធរណៈរដ្ឋសង្គម និយមវៀតណាម ពីបទភៀសខ្លួនទៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពប្រឆាំង នឹងបក្សកុម្មុយនិស្ត វៀតណាម ។ ទង្វើ នេះគួរឲ្យហួសចិត្តនូវពេលឃើញរដ្ឋាភិបាលមួយដែលអះអាងថា ជាសមាជិក របស់អង្គការសហប្រជាជាតិ ហើយមានការភ័យ ខ្លាចនឹងព្រះសង្ឃពុទ្ធសាសនាដូចព្រះតេជគុណ ធិត ទ្រីលុក ដែលជាព្រះសង្ឃមួយអង្គប្រកាន់ភ្ជាប់ធមិអហិង្សា និងរស់នៅ ក្នុងជីវិតសន្តិភាពនោះ ។ ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម កំពុងប្រើល្បិចកលដូលគ្នានេះដែរ ដើម្បីចោទ ប្រកាន់ព្រះភិក្ខុ ទឹម សាខន ដូច្នេះ ពួកអាជ្ញាធរវៀតណាមអាចចាប់ព្រះអង្គដាក់ពន្ធនាគារ ។            ព្រះតេជគុណ ទឹម សាខន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាចាប់ផ្សឹក ពីព្រោះពួកគេបាន ចោទប្រកាន់ព្រះអង្គពីបទបំបែកបំបាក់ចំណងមហាសាមគ្គីភាពរវាងកម្ពុជា-វៀតណាម។             យោងតាមវិន័យព្រះពុទ្ធសាសនា ព្រះភិក្ខុសង្ឃអាចត្រូវគេផ្សឹក ប្រសិនបើព្រះសង្ឃអង្គនោះ ត្រូវអាបត្តិបារាជិក។ ប៉ុន្តែក្រោយពេលបានផ្សឹកព្រះតេជគុណ ទឹម សាខន ពួកអាជ្ញាធរ កម្ពុជាជឿជាក់ថា ពួកមានកំហុស ពីព្រោះព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋនៃប្រទេសកម្ពុជា ។ ដូច្នេះ អាជ្ញាធរ កម្ពុជាត្រូវប្រឌិតរឿងថ្មីផ្សេងទៀត ដែលពួកគេធ្វើការឆែកឆេរក្នុងបន្ទប់ព្រះតេជគុណ ទឹម សាខន ហើយអះអាងថាបានរកឃើញរូបភាពអាស់អាភាស និងស្រ្តីម្នាក់កំពុងដេក នៅលើគ្រែរបស់ព្រះអង្គ។ បន្ទាប់មកពួកគេក៏បានចាក់ផ្សាយព័ត៌មាននោះ នៅលើកញ្ចក់ទូរទស្សន៍ជាតិ ។ ប៉ុន្តែផ្ទុយទៅវិញ ព័ត៌មាននោះបានធ្វើឲ្យសាធារណៈជនក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសខឹង សម្បារខ្លាំងឡើង ពីព្រោះពលរដ្ឋទាំងនោះជឿជាក់ថា រូបភាពទាំងនោះគឺជាការច្នៃប្រឌិតឡើងរបស់ រដ្ឋាភិបាល ហើយនោះ គឺជាភាពអាមាស់ជាទីបំផុត ដែលរដ្ឋាភិបាលប្រើល្បិចដ៏ខ្មៅកខ្វក់ ដើម្បីបង្អាប់ព្រះពុទ្ធសាសនាក៏ដូចជាព្រះតេជគុណ ទឹម សាខន

អ្នកនាំពាក្យរបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា បច្ចុប្បន្នបានប្រកាសយ៉ាងក្តែង ៗ ថាព្រះតេជគុណ ទឹម សាខន គឺជាពលរដ្ឋវៀតណាម ដូច្នេះគេត្រូវកាត់ទោសព្រះអង្គក្នុងប្រទេស វៀតណាម។ តាមការពិត, ព្រះតេជគុណ ទឹម សាខន បានចាកចេញពីស្រុកកំណើតកម្ពុជាក្រោម បច្ចុប្បន្នហៅថាវៀតណាមខាងត្បូងទៅរស់នៅក្នុងប្រទេសកម្ពុជាជាមួយគ្រួសារ របស់ព្រះអង្គ កាលពីឆ្នាំ ១៩៧៩ម្ល៉េះ ។ បច្ចុប្បន្ន ព្រះអង្គពុំមានសាច់ញាតិកំពុងរស់នៅក្នុងប្រទេសវៀតណាមនោះទេ ។ ព្រះអង្គបានបំពេញឧបសម្បទាក្នុងឆ្នាំ ១៩៩១ ហើយត្រូវបានគេតែងតាំងជាព្រះចៅអធិការវត្តភ្នំដិន ខាងជើង​ក្នុងឆ្នាំ ២០០០។ ប្រសិនបើព្រះតេជគុណ ទឹម សាខន មិនមែនជាប្រជាពលរដ្ឋកម្ពុជា ព្រះអង្គនឹងមិនត្រូវបានគេផ្តល់ឆាយា និងទទួលស្គាល់ជាព្រះសង្ឃកម្ពុជា ហើយតែងតាំងជា ព្រះចៅអធិការវត្តភ្នំដិនខាងជើងនោះដែរ។ ប្រសិនវៀតណាមចាត់ទុក ព្រះតេជគុណ ទឹម សាខន ជាពលរដ្ឋរបស់ខ្លួន អ្នកដែលទៅរស់នៅក្នុងប្រទេសកម្ពុជាតាំងពីជំនាន់ឆ្នាំ ១៩៧៩នោះ តើមាន ព្រឹត្តិការណ៍អ្វីខ្លះកើតមានឡើងចំពោះប្រជាពលរដ្ឋវៀតណាមរាប់លាននាក់ ដែលកំពុងរស់ដោយ ខុសច្បាប់ក្នុងប្រទេស កម្ពុជាបច្ចុប្បន្ននេះ។ ពួកគេនៅតែប្រកាន់ភ្ជាប់ជាពលរដ្ឋវៀតណាម ឬ? បើពួកគេគឺជាពលរដ្ឋវៀតណាម គួរណាស់ ពួកគេត្រឡប់ទៅប្រទេសវៀតណាមផងដែរ ? ចុះចំណែកឯជនជាតិវៀតណាមបានមកតាំងទីលំនៅ និងកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសនានានោះយ៉ាងណាដែរ? តើរដ្ឋាភិបាលវៀតណាម នៅតែមានសិទ្ធិ ដើម្បីចាប់ខ្លួនអ្នកទាំង នោះ ឬមានសិទ្ធិត្រឹមតែចាប់ខ្លួនពលរដ្ឋវៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជានោះទេ ?             រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម បានចោទប្រកាន់ព្រះតេជគុណ ទឹម សាខន ក៏ដូចជាសមាជិករបស់សហព័ន្ធ ខ្មែរកម្ពុជាក្រោមពិភពលោក ថាព្យាយាមឃោសនា សកម្មភាពប្រឆាំង នឹងវៀតណាម ។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាមដឹងថា សហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាអង្គការតំណាងឲ្យជនជាតិដើមខ្មែរកម្ពុជាក្រោម ហើយហេតុអ្វីបានជាសហព័ន្ធខ្មែរកម្ពុជាក្រោម អាចចូលរួមប្រជុំក្នុងវេទិកាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិស្តីពីបញ្ហាជនជាតិដើម។ ​នៅក្នុងបូរីញូវយ៉ករាល់ឆ្នាំ ខណៈដែល វៀតណាមតែងបញ្ជូនគណៈប្រតិ-ភូរបស់ខ្លួនចូលរួម អង្គវេទិការនេះផងដែរនោះ។ ប្រសិនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាអង្គ ការមួយចង់បំផ្លាញ រដ្ឋាភិបាលវៀតណាម ឬអង្គការណាមួយដែលថាកំពុងព្យាយាម បំផ្លិចបំផ្លាញនយោបាយ សាមគ្គីភាពរវាងវៀតណាម និងខ្មែរក្រោម ដូចដែលវៀតណាមចោទប្រកាន់នោះ សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលរួមប្រជុំក្នុងវេទិកាអចិន្រ្តៃយ៍អង្គការ សហប្រជាជាតិស្តីពីបញ្ហជនជាតិដើមនោះឡើយ។ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងផ្តល់អនុសាសន៍ជា វិជ្ជមានដល់រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ដើម្បីគោរពសិទ្ធិជនជាតិដើមនៅក្នុងប្រទេសវៀតណាម ។ សហព័ន្ធខ្មែរកម្ពុជាក្រោមតែងបើកសន្ទនានឹងរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ក្នុងវេទិកាអចិន្រ្តៃយ៍ អង្គការសហប្រជាជាតិស្តីពី បញ្ហាជនជាតិដើម ប៉ុន្តែរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម តែងបាន បដិសេធ ហើយបង្ហាញនូវចរិតរឹងរុស ថែមទាំងចោទប្រកាន់ សហព័ន្ធខ្មែរកម្ពុជាក្រោមជាក្រុម បំបែករដ្ឋ ។ ជនជាតិដើម និងអង្គការនានាជាច្រើនដែលបានចូលរួមក្នុងវេទិកាប្រជុំនោះ ត្រូវបានរដ្ឋាភិបាលកុម្មុយនិស្តវៀតណាមឆារឆៅ និងតែងសម្តែងនូវអាកប្បកិរិយាដ៏គួរឲ្យខ្មាស់អៀន មករកពលរដ្ឋខ្មែរក្រោម ។            វៀតណាម ចោទប្រកាន់ព្រះតេជគុណ ទឹម សាខន ថាបានបញ្ជូនឌីវីឌី (DVD) និងឯកសារសកម្មភាពរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រទេស វៀតណាម ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម។ ជាការពិតណាស់ ឌីវីឌី (DVD) របស់សហព័ន្ធខ្មែរកម្ពុជាក្រោម គឺគ្រាន់តែជាឌីវីឌី (DVD) លំអិតអំពីសកម្មភាពរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោម នៅក្នុងវេទិការអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ស្តីពីបញ្ហាជនជាតិដើមតែប៉ុណ្ណោះ ដែលក្នុងនោះក៏មានគណៈប្រតិភូនៃ ប្រទេសវៀតណាមចូលរួមផងដែរ ។ ប្រសិនបើវៀតណាម បានចូលរួមប្រជុំក្នុងវេទិកានោះជារៀងរាល់ឆ្នាំ ហេតុដូចម្តេចវៀតណាមខ្លាច ឌីវីឌីនោះ ត្រូវបាន ផ្សព្វផ្សាយនៅកម្ពុជាក្រោម ដើម្បីឲ្យខ្មែរក្រោមបានឃើញរាល់សកម្មភាពទាំងនោះ។ ដូច្នេះ គេអាចដឹងអំពីសកម្មភាពរបស់សមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលតំណាងឲ្យប្រជាជាតិ ខ្មែរក្រោមគ្មានសំឡេងរាប់លាននាក់នៅលើទឹកដីកម្ពុជាក្រោម ក្នុងវេទិកាអចិន្រ្តៃយ៍អង្គការសហប្រ ជាជាតិស្តីពីបញ្ហាជនជាតិដើម?             វៀតណាម គឺជាសមាជិករបស់អង្គការសហប្រជាជាតិ ។ រាល់ឯកសារដែលសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម បានពាំនាំទៅកម្ពុជាក្រោម គឺសុទ្ធសឹងជា ឯកសារស្តីអំពីបញ្ហាសិទ្ធិមនុស្ស ជាក់ស្តែងដូចជាសេចក្តីប្រកាសជាសកល ស្តីអំពី សិទ្ធិមនុស្សជាតិ ។ បើរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ហេតុដូចម្តេចវៀតណាមខ្លាច សេចក្តីប្រកាសជាសកល ស្តីអំពីសិទ្ធិមនុស្សជាតិទាំងនោះ ខណៈដែលឯកសារទាំងនោះចង្អុល បង្ហាញមនុស្សម្នាលលើពិភព លោកឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន ?             ទាំងនោះមិនមែនជាបញ្ហានោះទេ អ្វីដែលជាកលយុទ្ធ នោះគឺរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ធ្លាប់បានចោទប្រកាន់ ព្រះតេជគុណ ទឹម សាខន ហើយក៏គ្មាននរណាម្នាក់លើលោកនេះជឿពាក្យសម្តី របស់វៀតណាមដែរ ។ ករណីរបស់ ព្រះតេជគុណ ទឹម សាខន ល្អមើលប្រហាក់ប្រហែលនឹងល្បែងចាប់ចម្រិតរបស់ករណីព្រះតេជគុណ ធិត ទ្រីលុក អីចឹង ។ ប៉ុន្តែជាអកុសល ចំពោះករណី របស់ព្រះតេជគុណ ទឹម សាខន ពិតជាធ្វើឲ្យប្រជាជនកម្ពុជាមានអារម្មណ៍ខ្មាស់អៀនជំនួស រដ្ឋាភិបាលរបស់ខ្លួនយ៉ាងខ្លាំង ។ ពីព្រោះអាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ពិតជាបានជួយវៀតណាម ដោយខុសច្បាប់ដែលចាប់ បញ្ជូនព្រះតេជគុណ ទឹម សាខន ទៅព្រំដែនកម្ពុជា-វៀតណាម ដូច្នេះវៀតណាមមិនចាំបាច់ចូលទៅក្នុងប្រទេសកម្ពុជាចាប់ ចម្រិតព្រះតេជគុណ ទឹម សាខន ដូចដែលពួកគេបានទៅចាប់ខ្លួនព្រះតេជគុណ ធិត ទ្រីលុក នោះឡើយ ។            រដ្ឋាភិបាលកុម្មុយនិស្ត

វៀតណាម ពិតជារឹងរុសក្នុងការចោទប្រកាន់ព្រះតេជគុណ ធិត ទ្រីលុក ប្រព្រឹត្តិបទឧក្រិដ្ឋដោយ អយុត្តិធមិ នូវអ្វីដែលព្រះអង្គមិនបានប្រព្រឹត្តិ។ ប៉ុន្តែទោះជាយ៉ាងណាក្តី រដ្ឋាភិបាលវៀតណាម មិនបានសម្រេច ដូចបំណងនោះទេ ដោយមានការដាក់គំនាបពីអង្គការសិទ្ធិមនុស្ស និងប្រទេស ដែលគោរពសិទ្ធិមនុស្ស។ ពួកគេបានដោះលែងព្រះអង្គ ហើយបច្ចុប្បន្ន ព្រះអង្គកំពុងតាំងទីលំនៅ ដោយស្របច្បាប់នៅក្នុងប្រទេសហូលឡុងដ៍ ។ ជាអកុសល វៀតណាម កំពុងប្រើល្បិច ដូចនេះបេះបិទចោទប្រកាន់ទៅលើព្រះតេជគុណ ទឹម សាខន ប្រព្រឹត្តិបទឧក្រិដ្ឋដូចគ្នាបែបនេះ ម្តងទៀត។            ប្រសិនបើវៀតណាម ចង់មានសុខសន្តិភាពនៅក្នុងប្រទេសរបស់ខ្លួន រដ្ឋាភិបាល វៀតណាមត្រូវតែគោរពសិទ្ធិពល រដ្ឋនៅក្នុងប្រទេសវៀតណាម រួមបញ្ចូលទាំងសិទ្ធិជនជាតិដើម ផងដែរ។ ប្រសិនបើរដ្ឋាភិបាលកុម្មុយនិស្តវៀតណាម បានដោះ លែងព្រះតេជគុណ ធិត ទ្រីលុក ដូចកាលពីកន្លងទៅហើយនោះ ។ រដ្ឋាភិបាលកុម្មុយនិស្តវៀតណាម ពុំមានសិទ្ធិឃុំខ្លួនព្រះតេ-ជគុណ ទឹម សាខន ដែលជាព្រះភិក្ខុសង្ឃកម្ពុជា និងជាពលរដ្ឋកម្ពុជានោះឡើយ ៕

ប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក

ចៅ សេរី

 
< Prev   Next >