|
|
យុវជនខ្មែរក្រោម មានសិទ្ធិស្របតាមអន្តរជាតិ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាគណៈកម្មការសកម្មភាពមួយរបស់ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ គណៈកម្មការនេះ គឺតំណាងឲ្យក្រុមយុវជន ក្លឹប ឬ សមាគមខ្មែរក្រោម ស្របតាម ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាអង្គការយុវជនអន្តរជាតិបានបង្កើត ឡើងក្នុងគោលបំណងជួយដំណោះស្រាយនូវរាល់សកម្មភាពអភិវឌ្ឍន៍ និងកម្មវិធីនៃបេសកកម្ម របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក៏ដូចជាអង្គការជនជាតិដើម ដែលតំណាងឲ្យខ្មែរក្រោមរាប់លាននាក់ កំពុងរស់នៅ លើដែនដីសណ្តទន្លេមេគង្គ ជាផ្នែកមួយនៃប្រទេសវៀតណាមសព្វថ្ងៃនេះ ។ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម បានបំពេញការងារនៅក្នុងកិច្ច សហប្រតិបត្តិការ ជាមួយនឹងសហព័ន្ធខ្មែរកម្ពុជាក្រោម ដើម្បីពាំនាំការចេះដឹងនៅលើឆាកអន្តរជាតិ និងការចូលរួមដោះស្រាយនូវ រាល់បញ្ហារបស់ខ្មែរក្រោមគ្រប់ស្រទាប់ ។ ជាការពិតណាស់ វាគឺជាគោលបំណងដើម្បីពង្រឹងនៃការប្រើប្រាស់ប្រព័ន្ធច្បាប់អន្តរជាតិ និងសន្ធិ សញ្ញា សហរដ្ឋអាមេរិក សម្រាប់មនុស្សគ្រប់រូបដែលបានឆ្លងកាត់នៅលើពិភពលោក ជាពិសេសគឺ ខ្មែរកម្ពុជាក្រោម ហើយក៏ជាកត្តាមួយ ដើម្បីញុំាងឲ្យខ្មែរកម្ពុជាក្រោមសម្រេចបាន នូវសិទ្ធិស្វ័យសម្រេចវាសនាខ្លួនមួយយ៉ាងពេញលេញ ដូចសេចក្តីថ្លែងការណ៍ថា “រាល់ប្រជាជាតិទាំងឡាយ តែងមានសិទ្ធិ ស្វ័យសម្រេចវាសនា...” ក្នុងមាត្រា ១ នៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិនយោបាយ និងជាពលរដ្ឋ និងកាតិកាសញ្ញាអន្តរជាតិស្តីអំពីសង្គម និងសិទ្ធិវប្បធម៌។ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាតំណាងមួយដែលត្រូវបានទទួលស្គាល់ ដោយថ្នាក់ដឹកនាំ យុវជនរបស់ពួកគាត់នៅតាមថ្នាក់តំបន់ និងអន្តរជាតិ ហើយត្រូវបានផ្គត់ផ្គង់នូវចំណេះដឹងការងារ និងចែករំលែកបទ ពិសោធន៍ទៅក្នុងសហគមន៍ពួកគាត់ ក៏ដូចជាការចូលរួមសកម្មភាពសម័យប្រជុំស្តីអំពីសិទ្ធិមនុស្ស នៅក្នុងអង្គការ សហប្រជាជាតិ ។ ជាការពិតណាស់ នេះជាកាតព្វកិច្ចដ៏មានតំលៃសម្រាបយុវជនខ្មែរក្រោមគ្រប់រូប ដូចដែល សុភាសិត ខ្មែរថា “ទំពាំងស្នងឫស្សី” ព្រោះសព្វថ្ងៃនេះមានយុវជនខ្មែរក្រោមជាច្រើននៅសហរដ្ឋអាមេរិក អូស្ត្រាលី កម្ពុជា កាណាដា សហភាពអឺរ៉ុប ប្រទេសវៀតណាម និងជុំវិញពិភពលោក បានលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីសិទ្ធិមូលដ្ឋានមនុស្សជាតិ ។គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាសញ្ញាណមួយរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលដើរតួសំខាន់ក្នុងការរៀបចំឯកសារ ការស្រាវជ្រាវប្រវត្តិសាស្រ្ត និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទីទតាមតំបន់ និងអន្តរជាតិ ។ក្នុងនាមអ្នកជាសមាជិក-ជិការគណៈកម្មាធិការយុវជនឮសហព័ន្ធខ្មែរកម្ពុជាក្រោម អ្នកនឹងបានយល់ដឹង ពីសកម្មភាព និងប្រឌិតញាណទូលំទូលាយ ដែលទាក់ទឹនទៅនឹងការបង្កើនចំណេះដឹងជុំវិញ បញ្ហារបស់ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ។ សកម្មភាពរួមមាន ៖ - ខ្មែរក្រោម មានសិទ្ធិស្របតាមអន្តរជាតិ ។ - ធ្វើបណ្តាញទំនាក់ទំនងក្រុមយុវជនខ្មែរក្រោមទូទាំងពិភពលោក ។ - ធ្វើស្ពានដើម្បីបំពេញចន្លោះរវាងអ្នកជំនាន់ដើម និងជំនាន់ក្រោយ ។ - បណ្តុះបណ្តាលយុវជន ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមនាពេលអានាគត។ - ដឹកនាំស្រាវជ្រាវឯកសារ និងរបៀរវារៈឡើងថ្លែងការណ៍ ។ - សរសេរអត្ថបទ និងផ្សព្វផ្សាយតាមប្រព័ន្ធគេហទំព័រខ្មែរក្រោម ។ - រៀបចំ និងសម្របសម្រួលរាល់ព្រឹត្តិការណ៍សំខាន់ ៗ ។ យើងខ្ញុំសង្ឃឹមថា លោកអ្នកនឹងរួមចំណែកជួយដល់បងប្អូនខ្មែរក្រោមរាប់លាននាក់ដែលកំពុងរស់នៅលើទឹកដីកម្ពុជាក្រោម ដើម្បីឲ្យបានសំរេចនូវបំណងស្វែងរកសិទ្ធិមូលដ្ឋានមនុស្សជាតិ និងសេរីភាព ៕ |
ទំព័រដើម 





