|
|
|
លិខិតបើកចំហចំពោះសមាជិកជិការគណៈកម្មាធិការយុវជនសហព័ន្ធ ខ្មែរកម្ពុជាក្រោម សមាជិកជិការគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមជាទីគោរព!
ខណៈពេលដែលរូបខ្ញុំកំពុងឋិតនៅក្នុងអង្គប្រជុំដែរនោះ ខ្ញុំបានឃើញដោយចំហ និងគួរជាទីគោរពបំផុតនូវការងារដ៏ស្វិតស្វាញរបស់អស់លោក ហើយនោះក៏ជាមាគ៌ា ដ៏ត្រឹមត្រូវមួយសម្រាប់យើងទាំងអស់គ្នា។ ខ្ញុំនឹងចងចាំជានិច្ចនូវក្នុងក្រអៅបេះដូងរបស់ ខ្ញុំចំពោះទ័ពជួរមុខ នៅលើដងផ្លូវឆ្ពោះទៅអង្គការសហប្រជាជាតិ ពេលដែលយើងទាំង អស់គ្នាបានសើចសប្បាយ និងមានសេចក្តីសុខជាមួយគ្នានោះ។ ជាការពិតណាស់ ទាំងនោះ គឺជាស្មារតីកូនខ្មែរដែលបន្លឺឡើងនូវក្នុងឧត្តមគតិ និងបេះដូងរបស់ខ្ញុំជានិច្ច ហើយវាបានជ្រាបចូលក្នុងរាងកាយក្រអៅបេះដូង និងផ្នត់គំនិតរបស់ខ្ញុំជាមួយអស់លោក ផងដែរ ។ ជាថ្មីម្តងទៀត ខ្ញុំចង់អះអាងចំពោះអស់លោកថា សមាជិក-ជិការសហគមន៍ ខ្មែរក្រោម មានមោទនៈភាពយ៉ាងខ្លាំង ចំពោះស្នាដៃនៃសកម្មភាពសិទ្ធិមនុស្សរបស់អស់ លោក ដែលថ្មីៗនេះបានធ្វើបាតុកម្មផ្តូរផ្តាច់ ដើម្បីស្វែងរកយុត្តិធម៌ និងសិទ្ធិមនុស្ស។ ក្នុងនាមជាអ្នកអប់រំជាសកម្មជនសិទ្ធិមនុស្ស និងជាទីប្រឹក្សាគណៈកម្មាធិការយុវជន សហព័ន្ធខ្មែរកម្ពុជាក្រោម ខ្ញុំជឿជាក់ថា យើងនឹង សម្រេចបាននូវគោលបំណងរបស់ យើងពិតៗជាមិនខានឡើយ ហើយនោះគឺជាការពិតណាស់ ដែលជាពេលវេលាបងប្អូន យើង មានសេរីភាពគ្រប់គ្រាន់ស្របទៅតាមច្បាប់ ។ ក្នុងឱកាសនេះដែរ ខ្ញុំសូមកោតសរសើរយុវជនខ្មែរក្រោមយើងទូទាំងពិភពលោក ដែលបានចូលរួមជាមួយគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមក្តី មិនបាន ចូលរួមក្នុងសកម្មភាពនេះក្តី និងសេចក្តីស្រេចឃ្លានសិទ្ធិមនុស្សជាមួយក្រុមយុវជន ខ្មែរក្រោមក្តី។ ខ្ញុំសង្ឃឹមហើយសង្ឃឹមទៀតថា នឹងបានចូលរួមបំពេញការងារជូនជាតិ មាតុភូមិជាមួយអស់លោក។ សូមអស់លោកកុំមានការរុញរាទំនាក់ទំនងមកខ្ញុំ ប្រសិន បើអស់លោកមានការព្រួយបារម្ភត្រង់បញ្ហា ឬចំងល់ណាមួយ ។ បណ្ឌិត ថាច់ចាង ទីប្រឹក្សាគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម |
| < Prev |
|---|







