|
ខ្ញុំទទួលបានបទពិសោធន៍ពីការចូលរួមសន្និសីទនៅ Philadelphia, New York និងវេទិកា UNPFII ក្នុងឆ្នាំ២០១០ ដោយលោក៖ ទ្រីវ ដាវ៉ិដ ខ្ញុំមានឱកាស បានទៅចូលរួមក្នុងវេទិកាអចិន្រ្តៃនៃអង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិដើម និងសន្និសីទយុវជនដែលបានផ្ដល់នូវអត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ប្រជាជនខ្មែរក្រោមរបស់យើង។ រាល់កិច្ចការ ដែលខ្ញុំចង់ធ្វើមុនគេគឺធ្វើយ៉ាងណាឲ្យឪពុកម្ដាយរបស់ខ្ញុំមានសេចក្ដីត្រេកអរចំពោះសកម្មភាពរបស់ខ្ញុំ ដែលបានចូលរួម នឹងអង្គការ សហព័ន្ធខ្មែរកម្ពុជាក្រោម។ នៅពេលដែលខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុងញ៉ូវយ៉ក រដ្ឋ ហ្វីឡាដិលហ្វៀ និងបានចូលរួមក្នុងវេទិកា អចិន្រ្តៃរបស់អង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនដើមហើយនឹងសន្និសីទរបស់យុវជនខ្មែរក្រោមនោះមក។ ទោះបីជាយ៉ាងណាក៏ដោយ ការធ្វើដំណើរនេះបានបង្ហាញឲ្យឃើញថា វាពិតជាមានសារសំខាន់ជាងអ្វី ដែលខ្ញុំបានរំពឹងទុកពីមុនមកទៀត។ ហើយមិនត្រឹមតែប៉ុណ្ណោះសកម្មភាពនេះបានធ្វើឲ្យខ្ញុំមានការភ្លឺស្វាង និងយល់ដឹងបានកាន់តែច្បាស់អំពីបញ្ហារបស់ប្រជាជនខ្មែរក្រោមយើង។ ខ្ញុំចាប់ផ្ដើមយល់ពីសារសំខាន់នៃការចូលរួមជាមួយ kkfyc ហើយឥឡូវនេះ វាពិតជាមានសារសំខាន់ណាស់សម្រាប់រូបខ្ញុំ។ |
|
Read more...
|
|
|
បទពិសោធរបស់ខ្ញុំនៅក្នុងវេទិកាអចិន្ត្រៃយ៍របស់អង្គការសហប្រជា ជាតិស្ដីពីបញ្ហាជនជាតិដើម ដោយអ្នកស្រី៖ ធី ថាច់ ខ្ញុំមានសេចក្ដីរីករាយយ៉ាងខ្លាំង ដែលបានជួបអ្នករាល់គ្នានៅក្នុងកិច្ចប្រជុំលើកទី៩ របស់អង្គការសហប្រជាជាតិ ស្ដីពីបញ្ហាជនជាតិហៅកាត់ថា(UNPFII)នៅឯបូរីញ៉ូវយ៉ក។ មុនពេលដែលអ្នករាល់គ្នាប្រាប់ខ្ញុំ ពីវេទិកាអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ ថាតើវាមានសារៈសំខាន់យ៉ាងណានោះ ហើយពេលនោះ នៅមិនទាន់មានចម្លើយ ចំណាប់អារម្មណ៍ ចំពោះបញ្ហានេះឡើយទេ។ ឆ្នាំនេះគឺជាលើកទីមួយហើយ ដែលខ្ញុំ មានឱកាសបានទៅជួបជុំយុវជនសហព័ន្ធខ្មែរក្រោម និង អ្នករាល់គ្នានៅឯវេទិកានេះ។ ការឋិតនៅក្នុងទីនោះគឺចំកណ្ដាលនៃប្រវត្តិសាស្រ្តរបស់យើង ដែលរស់ឡើងវិញ ហើយធ្វើឲ្យបេះដូងរបស់ខ្ញុំមានសេចក្ដីរំភើបយ៉ាងខ្លាំង។ វាគឺជាបទពិសោធដ៏ភ្ញាក់ផ្អើលមួយសម្រាប់រូបខ្ញុំ ដែលបានធ្វើជាអ្នកតំណាងឲ្យខ្មែរក្រោម ក្នុងចំណោម ១៩៣ ប្រទេសមកពីជុំវិញពិភពលោកដែលបានចូលរួមក្នុងវេទិកានោះ។ |
|
Read more...
|
|
|
គោលបំណងនៃការពង្រឹងកម្លាំងចិត្តដល់យុវជនរបស់យើង ដោយកញ្ញា៖ ថាច់ ម៉ាលីនា ឆ្នាំនេះ ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងដែលបានចូលរួម នៅក្នុងវេទិការអចិន្ត្រៃយ៍របស់ អង្គការសហប្រជាជាតិស្ដីអំពីបញ្ហាជនជាតិដើម នៅឯទីស្នាក់ការនៃអង្គការសហប្រជា ជាតិនាបូរីញ៉ូវយ៉ក។ ក្នុងកំឡុងពេលនៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិនោះ ខ្ញុំមានឱកាសបានសិក្សាស្វែងយល់ពីបញ្ហាជនជាតិដើមដទៃផ្សេងៗទៀត ក្នុងចំណោម ប្រទេសដែលចូលរួមជាច្រើន។ ការចូលរួមនៅឯសន្និសីទយុវជនខ្មែរកម្ពុជាក្រោមក្នុងរដ្ឋ Philadelphia នេះគឺជាលើកទីមួយហើយ ដែលបានធ្វើឲ្យខ្ញុំមានការយល់ដឹង ក្នុងនាមជាយុវជនខ្មែរកម្ពុជាក្រោមមួយរូបនូវហេតុផលជាច្រើន។ ក្នុងការចាប់ផ្ដើម នៃកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ និងសន្និសីទយុវជនខ្មែរកម្ពុជាក្រោមនា ពេលនោះ អារម្មណ៍របស់ខ្ញុំចំពោះខ្មែរក្រោមហាក់ដូចជាមានការព្រងើយកន្តើយ និងពុំសូវមានការចាប់អារម្មណ៍ប៉ុន្មានទេ។ ខ្ញុំមានអារម្មណ៍ថា ការគិតនេះមកពីចំណេះ ដឹងរបស់ខ្ញុំនៅមានកំរិត និងខ្វះការវិនិច្ឆ័យដោយផ្អែកទៅលើទម្លាប់របស់ខ្ញុំ។ |
|
Read more...
|
|
|
ការយល់ឃើញរបស់ខ្ញុំអំពីវេទិកា UNPFII ក្នុងឆ្នាំ ២០១០ ដោយកញ្ញា៖ ត្រឹម ចន្រ្ទា កាលពីថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០១០ ខ្ញុំត្រូវបានគេផ្ដល់ឱកាសឲ្យ ដើម្បីធ្វើការបញ្ចេញសម្លេង និងថ្លែងសុន្ទរកថា ក្នុងនាមប្រតិភូគណះកម្មាធិការនៃយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅឯវេទិកាUNPFII ។ ប្រសិនបើខ្ញុំគិតអំពីអ្វី ដែលខ្ញុំគួរតែធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងដំណើរនេះ ហើយអ្វីដែលនាំឲ្យខ្ញុំមកកាន់ទីនេះ និងនៅកន្លែងនេះ ។ ខ្ញុំគួរនិយាយថា វាអាចនាំឲ្យវិលត្រឡប់ទៅរកការស្រាវជ្រាវដោយខ្លួនខ្ញុំផ្ទាល់ តាមរយៈស្រ្តីមួយរូបដែលបានណែនាំសរសេររឿងនេះឡើង។ វាជាជ្រុងមួយនៃស្វ័យជីវប្រវត្តិ អំពីបទពិសោធន៍របស់ខ្ញុំដែលធំឡើងដឹងក្ដីនៅក្នុងប្រទេសដែលទទួលបានវប្បធម៌ពីរផ្សេងពីគ្នាសម្រាប់រូបខ្ញុំ។ ខ្ញុំតែងតែមានអារម្មណ៍ថា ខ្ញុំបានចាប់យករវាងវប្បធម៌ពីរ ពិភពលោកពីរ ការញែកចេញពីគ្នារវាងការអប់រំទៅតាមប្រពៃណីរបស់ខ្ញុំ និងពិភពលោកថ្មីមួយដែលមានសក្ដានុពលផ្សេងៗទៀត។ |
|
Read more...
|
|
|
ការចូលរួមលើកទីមួយរបស់ខ្ញុំនៅសន្និសីទយុវជន KKFYC ពិភពលោក ដោយកញ្ញា៖ Melanie Ly កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១០ ខ្ញុំបានចូលរួមសន្និសីទពិភពលោកលើកទី ៤ ជាមួយ នឹងក្រុមគ្រួសាររបស់ខ្ញុំនៅឯរដ្ឋ Philadelphia។ ដំបូងឡើយ ខ្ញុំបានឃើញមនុស្ស ទាំងអស់ដែលកំពុងឈរនៅទីនោះ ហើយខ្ញុំមានអារម្មណ៍រំភើបយ៉ាងខ្លាំង នៅពេលនោះ ផងដែរ។ មានមនុស្សជាច្រើនពួកគាត់ទាំងអស់គ្នានោះ ហាក់ដូចជាធ្លាប់បានស្គាល់គ្នា ច្បាស់។ ភ្លាមៗនោះកិច្ចប្រជុំក៏បានចាប់ផ្ដើម ខ្ញុំបានស្ដាប់រឿងរ៉ាវរបស់អ្នករាល់គ្នា ហើយខ្ញុំមានបំណងថាទៅទីនោះដើម្បីជួយពួកគេ។ ពួកគេទាំងអស់មានសារសំខាន់ និងមានទឹកចិត្តស្មោះត្រង់អំពីអ្វីដែលពួកគេកំពុងធ្វើ។ ខ្ញុំគិតថាថ្ងៃណាមួយខ្ញុំ នឹងក្លាយ ទៅដូចជាពួកគេអញ្ចឹងដែរ។ |
|
Read more...
|
|
|
សេចក្តីថ្លែងការណ៍រួមនៃក្រុមយុវជនខ្មែរក្រោមដាក់សំណើទៅ វេទិការអចិន្រ្តៃយ៍នៃកិច្ចពិភាក្សាស្តីពីបញ្ហាជនជាតិដើមលើកទី៩ សូមរំលឹកថា ដូចឆ្នាំមុនៗដែរ ប្រតិភូនៃប្រទេសវៀតណាមទៅកាន់ទីប្រជុំនៃវេទិការ អចិន្រ្តៃយ៍ស្តីពីបញ្ហាជនជាតិដើមនោះបានប្រកាសថា ប្រទេសខ្លួនពុំមានជនជាតិដើម ម្ចាស់ទឹកដីឡើយ ហើយបានទទួលស្គាល់ត្រឹមតែថាមានជនជាតិភាគតិចតែប៉ុណ្ណោះ។ ប៉ុន្តែ ទោះបីយ៉ាងណាក្តី ក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានតវាថា ខ្មែរកម្ពុជាក្រោម គឺជាជនជាតិដើមនៃទឹកដីកម្ពុជាក្រោមដែលជាភាគខាងត្បូង នៃប្រទេសវៀតណាមបច្ចុប្បន្ន ដែលបានសំអាងទៅលើសំណង់ចំណាស់ជាច្រើន ដែលមានអាយុរហូតដល់ទៅជាងមួយពាន់ឆ្នាំ និងបង្ហាញនូវវប្បធម៌ជាតិខ្មែរ ដែលមានអាយុយ៉ាងច្រើន ឆ្នាំមុនការកកើតឡើង នៃជនជាតិវៀតណាមទៅទៀត។ |
|
Read more...
|
|
|
មន្រ្តីរដ្ឋាភិបាលវៀតណាមបដិសេធន៍ថា ខ្មែរក្រោមមិនមែនជាជន ជាតិដើម នៅលើទឹកដីកម្ពុជាក្រោម ដូចជាពេលមុនៗដែរ នៅឆ្នាំនេះ ប្រទេសវៀតណាមបានថ្លែងបដិសេធន៍ក្នុងកិច្ច ប្រជុំវេទិការអចិន្រ្តៃយ៍នៃកិច្ចពិភាក្សាស្តីពីបញ្ហារបស់ជនជាតិដើមលើកទី ៩ ដោយមិន ទទួលស្គាល់ការតវារបស់សហព័ន្ធខ្មែរកម្ពុជាក្រោម និងបានបដិសេធន៍ថា ខ្មែរក្រោម មិនមែនជនជាតិដើមលើទឹកដីកម្ពុជាក្រោមនោះឡើយ។ |
|
Read more...
|
|
|
សកម្មភាពរបស់ក្រុមយុវជនខ្មែរកម្ពុជាក្រោមក្នុងការចូលរួមវេទិការ អចិន្រ្តៃយ៍ជនជាតិដើម វេទិការអចិន្រ្តៃយ៍ជនជាតិដើមលើកទី ៩ ដែលរៀបចំដោយអង្គការសហប្រជាជាតិ នៅឯបុរីញ៉ីវយ៉ក់ សហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៧ មេសា ២០១០ កន្លងមកនេះ បានបន្តការងាររបស់ខ្លួន ដោយមានការចូលរួមពីក្រុមយុវជនយុវនារីខ្មែរក្រោម មួយចំនួន។ |
|
Read more...
|
|
|
សាក្សីរស់ដែលជាអតីតអ្នកបួសចូលបង្ហាញខ្លួនក្នុងកិច្ចប្រជុំនៃវេទិការ ជនជាតិដើមលើកទី ៩ អតីតអ្នកបួសខ្មែរកម្ពុជាក្រោម ៣រូបដែលបានរួចផុតពីការជាប់គុក នៅប្រទេស វៀតណាម បានចូលបង្ហាញខ្លួនជាសាក្សីរស់ នៅក្នុងកិច្ចប្រជុំនៃវេទិការជនជាតិដើម លើកទី ៩ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនាបុរីញ៉ីវយ៉ក់នាថ្ងៃច័ន្ទទី ២៦ មេសា ២០១០មកនេះ។ |
|
Read more...
|
|
|
សេចក្ដីសង្ខេបនៃសន្និសីទយុវជនពិភពលោកលើកទី៤ ដោយលោក៖ Jeffery Kim សន្និសីទយុវជនខ្មែរក្រោមពិភពលោកលើកទី៤ ត្រូវបានគេប្រារព្ធឡើងកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១០ នៅឯវត្តខ្មែរសូរីយារង្សី រដ្ឋ Philadelphia នៃសហរដ្ឋអាមេរិក។ វាគឺជាព្រឹត្តិការណ៍មួយត្រូវបានគេរំពឹងទុកជាមុនថា ដែលមាន មនុស្សចូលរួមយ៉ាងច្រើនកុះករ និងប្រកបទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងចំណោមយុវជនខ្មែរក្រោមទាំងអស់ដែលមកពីជុំវិញពិភពលោក។ |
|
Read more...
|
|
|
សួស្តីឆ្នាំសកល់ ២០០៩ ខ្ញុំព្រះករុណា សូមនមស្សការចំពោះព្រះថេរានុត្ថេរៈ គ្រប់អង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់! ខ្ញុំបាទ សូមជំរាបសួរបងប្អូន ជនរួមឈាមជាទីស្រឡាញ់ រាប់អានយ៉ាងជ្រាលជ្រៅបំផុត! ឆ្នាំ២០០៨គឺបានមកដល់ទីបញ្ចប់ ហើយក៏ជាឆ្នាំមួយដ៏មមា ញឹកបំផុត ប្រកបដោយស្មារតីសាមគ្គីជាតិ។ យើងបានចាប់ ផ្តើមបំពេញការងារ បន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំនាដើមឆ្នាំ ២០០៨ ចាប់ពីប្រទេសកាណាដាឆ្នេរសមុទ្រខាងលិច ដល់ឆ្នេរសមុទ្រខាងកើត ពីសហរដ្ឋអាមេរិក ឆ្នេរសមុទ្រខាងកើត តំបន់ភាគកណ្តាល ដល់ឆ្នេរសមុទ្រខាងលិច។ ពីសគមន៏អឺរ៉ុប ដល់កម្ពុជាក្រោម ពីប្រទេសកម្ពុជា និងភាគខាងកើតបំផុតនៃពិភពលោក គឺប្រទេសញ៉ូស៊ីឡែន ហើយថ្មីៗនេះ សន្និសីទអន្តរជាតិដ៏ល្បីល្បាញ នៅប្រទេសអូស្ត្រាលី កាលពីដើមខែធ្នូ កន្លងមកនេះ។ ឆ្លៀតក្នុងឧកាសដ៏ប្រសើនេះ គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រសិទ្ធិពរវរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ចូរកើតមានដល់បងប្អូន ជនរួមឈាមគ្រប់ទិវារាត្រី៕ |
|
|
|
<< Start < Prev 1 2 Next > End >>
|
| Results 1 - 15 of 18 |