សួស្តីឆ្នាំថ្មី ឆ្នាំឆ្លូវ ឯកស័ក ព.ស ២៥៥៣
សិទ្ធិយើងស្រុកយើង
សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។
យើងខ្ញុំ សូមជំរាបសួរបងប្អូនជនរួមឈាមជាទីស្នេហា។
នាឧកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវឯកស័ក ព.ស២៥៥៣ មកដល់នាថ្ងៃទី១៤,១៥,១៦ ខែមេសា២០០៩ ខាងមុខ
នេះ។ នៅក្នុងឱកាសដ៌ប្រសើរឧត្តុង្គឧត្តមយើងខ្ញុំសូមប្រគេន និងជំរាបនូវព្រឹត្តិការណ៏ប្រវត្តិសាស្រ្តរូមទាំងដំណើរ ជីវិតប្រចាំថ្ងៃរបស់ខ្មែរក្រោមយើង ដែលរស់នៅក្រោមនឹមអាណានិគម ដូចខាងក្រោមសូមមេត្តាទានជ្រាប៖
ព្រឹត្តិការណ៏ប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោមបានមកដល់ហើយ នាថ្ងៃទី៨ខែឧសភាខាងមុខនេះ គឺជាព្រឹត្តិការណ៏ដែល កូនខ្មែរក្រោមគ្រប់ៗរូបត្រូវតែហ៊ានក្រោកឈរឡើង ដើម្បីសិទ្ធិសេរីភាពរបស់ខ្លួន។ ព្រឹត្តិការណ៏ប្រវត្តិសាស្រ្តមួយ ទៀតនោះគឺខួបបទី៦០ នៃថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នាថ្ងៃទី០៤ ខែមិថុនា១៩៤៩។ សហព័ន្ធនិងរៀបចំធ្វើ ពិធីរំលឹកខួបប្រវត្តិសាស្រ្តនេះឲ្យបានឱឡារិកអធិកអធ័ម ដែលប្រារព្វឡើងនៅថ្ងៃទី១២,១៣ ខែមិថុនា ឆ្នាំ២០០៩ ទីក្រុងបារីស ប្រទេសបារាំង។
|
|
Read more...
|
|
|
សួស្តីឆ្នាំសកល់ ២០០៩
ខ្ញុំព្រះករុណា សូមនមស្សការ ចំពោះព្រះថេរានុត្ថេរៈគ្រប់អង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់!
ខ្ញុំបាទ សូមជំរាបសួរបងប្អូនជនរួមឈាម ជាទីស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត!
ឆ្នាំ២០០៨គឺបានមកដល់ទីបញ្ចប់ ហើយក៏ជាឆ្នាំមួយដ៏មមាញឹកបំផុត ប្រកបដោយស្មារតី សាមគ្គីជាតិ។ យើងបានចាប់ផ្តើមបំពេញការងារបន្ទាប់ពីកិច្ចប្រជុំប្រចាំឆ្នាំនាដើមឆ្នាំ២០០៨ ចាប់ពីប្រទេសកាណាដាឆ្នេរសមុទ្រខាងលិចដល់ឆ្នេរសមុទ្រខាងកើត, ពីសហរដ្ឋអាមេរិកឆ្នេរសមុទ្រខាងកើត, តំបន់ភាគកណ្តាល ដល់ឆ្នេរសមុទ្រខាងលិច។ ពីសគមន៏អឺរ៉ុបដល់កម្ពុជា ក្រោម, ពីប្រទេសកម្ពុជានិងភាគខាងកើតបំផុតនៃពិភពលោក គឺប្រទេសញ៉ូស៊ីឡែន ហើយ ថ្មីៗនេះសន្និសីទអន្តរជាតិដ៏ល្បីល្បាញ នៅប្រទេសអូស្ត្រាលី កាលពីដើមខែធ្នូ កន្លងមកនេះ។
ឆ្លៀតក្នុងឧកាសដ៏ប្រសើនេះ គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម សូមប្រសិទ្ធិ ពរវរជ័យ សិរីមង្គលវិបុលសុខគ្រប់ប្រការ ចូរកើតមានដល់បងប្អូនជនរួមឈាម គ្រប់ទិវារាត្រី។
|
|
Read more...
|
|
|
ដំណឹងមរណៈភាព យើងខ្ញុំក្នុងនាមគ្រួសារកំពុងទទួលរងនូវមហាទុក្ខដ៏ក្រៀមក្រំ ដោយលោក ថាច់ បុល ហៅ ភោន Thach Bol (Pon) ជាស្វាមី-ឳពុក បានទទួលមរណៈភាព នាថ្ងៃអង្គារ ទី ២៣ ខែធ្នូ ឆ្នាំ ២០០៨ ដោយរោគាពាធ វេលាម៉ោង ៦ ព្រឹក ក្នុងជន្មាយុ ៤២ ឆ្នាំ រដ្ធផ្លរីដា អាមេរិក ៕ |
|
Read more...
|
|
|
កម្មវត្ថុ៖ បន្លាស់ប្តូរអាកាសធាតុ, ជីវៈចំរុះនិងវប្បធម៌ និងវិធីជីវិតចំពោះការការពារបស់ក្រុមជនជាតិដើមនិងការប្រឈមមុខថ្មីៗ សេចក្តីថ្លែងការរួមដោយ សហព័ន្ធខ្មែរកម្ពុជាក្រោមនិងមួលនិធិម៉ុងតាញ៉ា ថ្លែងដោយៈ ត្រាន់ វិគគី អ្នកស្រីប្រធានជាទីគោរព! ទឹកដីគឺជាព្រះធរណីដែលយើងដើរលើ យើងរស់នៅ និងដកដងើ្ហម ។ បានរស់នៅលើទឹកដី ដីសន្តទន្លេមេគង្គអស់រយះពេលសតវត្សន៍ ប្រជាជនរបស់យើងស្រឡាញ់ការដាំដុះនៅលើវាលស្រែទាំងឡាយរបស់យើង ។ យើងបានរស់ក្នុងសុខដុមជាមួយធនធានធម្មជាតិនិងទឹកដីសម្បូបែបរបស់យើង ។ យៀកណាមប្រើប្រដាប់អាវុធវាយលុកដោយគ្មានការគិតគូរឬគោរពចំពោះទឹកដីដោយជីកាប់ប្រព័ន្ធប្រឡាយរាប់ទសវត្សន៍ដែលនាំឲ្យមានការបំផ្លិចបំផ្លាញទឹកដីរបស់យើង ទាំងកាធ្វើប្រព័ន្ធផលិតអំបិល និងការផ្លាស់ប្តូរទំរង់ទឹកដីដើមរបស់យើង ។ |
|
Read more...
|
|
|
សួស្តីឆ្នាំថ្មី ឆ្នាំជូត សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៥២ សិរីសួស្តីជ័យមង្គដល់ជនរួមជាតិជាទីស្នេហា ខ្មែរយើងបានចូលដល់ឆ្នាំថ្មី គឺឆ្នាំជូត ដែលប្រកបទៅដោយក្តីរំភើបរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលមកផ្លាស់វេនទេវតាឆ្នាំចាស់ ។ តាមប្រពៃណីជាតិយើងនេះ យើងមានអំណរទទួលទេវតាឆ្នាំថ្មី គឺរំពឹងនូវសិរីសួរស្តី និងសុភមង្គលវិបុលសុខ ដល់ក្រុមគ្រួសារ សាច់សាលោហិត និងប្រទេសជាតិ ។ ក្នុងឧិកាសដ៏មានសិរីប្រពៃណីជាតិនេះ យើងខ្ញុំបាទ សូមប្រសិទ្ធិពរ ដល់ជនរួមឈាមខ្មែរ និងខ្មែរក្រោម ដែលរស់នៅក្នុងមាតុភូមិក្តី នៅក្រៅប្រទេសក្តី និងជនរួមឈាមដែលទៅលេងស្រុកក្តី សូមឲ្យបានប្រកប និងជួបតែសេចក្តីសុខ ផុតចាកទុក្ខទាំងឡាយ ចុចទីនេះដើម្បីអានជាភាសាអងគ្លេស |
|
Read more...
|
|
|
អបអរសាទរទីវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំនាថ្ងៃទី០៨ខែមិនាស្រ្តីរាប់ពាន់ម៉ឺនសែននាក់បានចូលរួមក្នុងទីវានារីអន្តរជាតិ។ ទីវានារីអន្តរ ជាតិបានកើតឡើងនៅជុំវិញសកលក្នុងបំណងលើកតម្លៃស្រ្តីការពារសិទ្ធស្រ្តី និងធ្វើការអបអរសាទរចំពោះ ស្រ្តីដែលបានចូលរួមយ៉ាងសកម្មដើម្បីសន្តិភាពសេរីភាពសុភមង្គលប្រចាំគ្រួសារ សង្គមនិងប្រទេសរបស់ផងគេ។ |
|
Read more...
|
|
|
ប្រទេសវៀតណាមៈ យុត្តិធមិចំអកចំពោះការចាប់ខ្លួនព្រះសង្ឃកម្ពុជា កាលពីខែកញ្ញា ឆ្នាំ ២០០៣ ក្រសួងការបរទេសវៀតណាម បានរាយការណ៍ថា ព្រះសង្ឃវៀតណាម មួយអង្គ ព្រះនាម ធិត ទ្រីលុក (Thich Tri Luc) ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០០២ នៅឯព្រំដែនកម្ពុជា-វៀតណាម ។ ក្រុមអង្គការសិទ្ធិ មនុស្សជុំវិញពិភពលោក, ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ មានសេចក្តីតក់ស្លុត យ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងនេះ ព្រោះព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ដែលត្រូវបានឧត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ផ្តល់ឋានៈជាជនភៀសខ្លួនស្របច្បាប់ រស់នៅក្នុងប្រទេសកម្ពុជានៅ ខែមិថុនា ឆ្នាំ ២០០២ ត្រូវបានបាត់ខ្លួន ក្រោយពីត្រូវបានហែរហមអមដំណើរ ដោយជនមិនស្គាល់អត្តសញ្ញាណពីផ្ទះរបស់គាត់ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០០២ ។ ពួកមន្ត្រីវៀតណាម បានបដិសេធយ៉ាងប្រញាប់ អំពីដំណឹងព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ទៅទីណាក្រោយពីព្រះអង្គបាត់ខ្លួនពីប្រទេសកម្ពុជានោះទេ ។ |
|
Read more...
|
|
|
លិខិតជូនចំពោះបង ៗ និងព្រឹទ្ធាចារ្យខ្មែរក្រោម ខាងក្រោមនេះជាលិខិតរបស់កញ្ញា កៀង សុធី សកម្មជនការងារពិសេសរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ផ្ញើជូនបង ៗ និងចាស់ព្រឹទ្ធាចារ្យខ្មែរក្រោម ដែលបាន សរសេរជាភាសាអង់គ្លេសបន្ទាប់ទៅនេះ យើងខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការដូចតទៅនេះ ៖ |
|
Read more...
|
|
|
លិខិតបើកចំហចំពោះសមាជិក-ជិការគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម 
ចាប់តាំងពីខ្ញុំវិលត្រឡប់មកពីចូលរួមអង្គសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ ភីឡាឌែលហ្វៀ និងវេទិការអចិន្ត្រៃយ៍ស្តីអំពីបញ្ហាជនជាតិដើមនៅបូរីញ៉ូវយ៉កមក គ្មានអ្វីដែល ហៅថាមមាញឹកនោះទេសម្រាបរូបខ្ញុំ។ ខ្ញុំតែងតែនឹកគិតក្នុងចិត្តជានិច្ចចំពោះបេសកកម្ម សេច ក្តីព្យាយាមក្នុងការងារ ការលះបង់ និងតួនាទីនៃសេចក្តីស្រេកឃ្លានសិទ្ធិមនុស្សរបស់អស់លោក។ |
|
Read more...
|
|
|
យុវជនខ្មែរក្រោម មានសិទ្ធិស្របតាមអន្តរជាតិ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាគណៈកម្មការសកម្មភាពមួយរបស់ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ គណៈកម្មការនេះ គឺតំណាងឲ្យក្រុមយុវជន ក្លឹប ឬ សមាគមខ្មែរក្រោម ស្របតាម ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ |
|
Read more...
|
|
|