|
កម្មវត្ថុ៖ បន្លាស់ប្តូរអាកាសធាតុ, ជីវៈចំរុះនិងវប្បធម៌ និងវិធីជីវិតចំពោះការការពារបស់ក្រុមជនជាតិដើមនិងការប្រឈមមុខថ្មីៗ សេចក្តីថ្លែងការរួមដោយ សហព័ន្ធខ្មែរកម្ពុជាក្រោមនិងមួលនិធិម៉ុងតាញ៉ា ថ្លែងដោយៈ ត្រាន់ វិគគី អ្នកស្រីប្រធានជាទីគោរព! ទឹកដីគឺជាព្រះធរណីដែលយើងដើរលើ យើងរស់នៅ និងដកដងើ្ហម ។ បានរស់នៅលើទឹកដី ដីសន្តទន្លេមេគង្គអស់រយះពេលសតវត្សន៍ ប្រជាជនរបស់យើងស្រឡាញ់ការដាំដុះនៅលើវាលស្រែទាំងឡាយរបស់យើង ។ យើងបានរស់ក្នុងសុខដុមជាមួយធនធានធម្មជាតិនិងទឹកដីសម្បូបែបរបស់យើង ។ យៀកណាមប្រើប្រដាប់អាវុធវាយលុកដោយគ្មានការគិតគូរឬគោរពចំពោះទឹកដីដោយជីកាប់ប្រព័ន្ធប្រឡាយរាប់ទសវត្សន៍ដែលនាំឲ្យមានការបំផ្លិចបំផ្លាញទឹកដីរបស់យើង ទាំងកាធ្វើប្រព័ន្ធផលិតអំបិល និងការផ្លាស់ប្តូរទំរង់ទឹកដីដើមរបស់យើង ។ |
|
Read more...
|
|
|
សួស្តីឆ្នាំថ្មី ឆ្នាំជូត សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៥២ សិរីសួស្តីជ័យមង្គដល់ជនរួមជាតិជាទីស្នេហា ខ្មែរយើងបានចូលដល់ឆ្នាំថ្មី គឺឆ្នាំជូត ដែលប្រកបទៅដោយក្តីរំភើបរីករាយ ដើម្បីទទួលទេវតាឆ្នាំថ្មី ដែលមកផ្លាស់វេនទេវតាឆ្នាំចាស់ ។ តាមប្រពៃណីជាតិយើងនេះ យើងមានអំណរទទួលទេវតាឆ្នាំថ្មី គឺរំពឹងនូវសិរីសួរស្តី និងសុភមង្គលវិបុលសុខ ដល់ក្រុមគ្រួសារ សាច់សាលោហិត និងប្រទេសជាតិ ។ ក្នុងឧិកាសដ៏មានសិរីប្រពៃណីជាតិនេះ យើងខ្ញុំបាទ សូមប្រសិទ្ធិពរ ដល់ជនរួមឈាមខ្មែរ និងខ្មែរក្រោម ដែលរស់នៅក្នុងមាតុភូមិក្តី នៅក្រៅប្រទេសក្តី និងជនរួមឈាមដែលទៅលេងស្រុកក្តី សូមឲ្យបានប្រកប និងជួបតែសេចក្តីសុខ ផុតចាកទុក្ខទាំងឡាយ ចុចទីនេះដើម្បីអានជាភាសាអងគ្លេស |
|
Read more...
|
|
|
អបអរសាទរទីវានារីអន្តរជាតិ ជារៀងរាល់ឆ្នាំនាថ្ងៃទី០៨ខែមិនាស្រ្តីរាប់ពាន់ម៉ឺនសែននាក់បានចូលរួមក្នុងទីវានារីអន្តរជាតិ។ ទីវានារីអន្តរ ជាតិបានកើតឡើងនៅជុំវិញសកលក្នុងបំណងលើកតម្លៃស្រ្តីការពារសិទ្ធស្រ្តី និងធ្វើការអបអរសាទរចំពោះ ស្រ្តីដែលបានចូលរួមយ៉ាងសកម្មដើម្បីសន្តិភាពសេរីភាពសុភមង្គលប្រចាំគ្រួសារ សង្គមនិងប្រទេសរបស់ផងគេ។ |
|
Read more...
|
|
|
ប្រទេសវៀតណាមៈ យុត្តិធមិចំអកចំពោះការចាប់ខ្លួនព្រះសង្ឃកម្ពុជា កាលពីខែកញ្ញា ឆ្នាំ ២០០៣ ក្រសួងការបរទេសវៀតណាម បានរាយការណ៍ថា ព្រះសង្ឃវៀតណាម មួយអង្គ ព្រះនាម ធិត ទ្រីលុក (Thich Tri Luc) ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ ២០០២ នៅឯព្រំដែនកម្ពុជា-វៀតណាម ។ ក្រុមអង្គការសិទ្ធិ មនុស្សជុំវិញពិភពលោក, ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអង្គការលើកលែងទោសអន្តរជាតិ មានសេចក្តីតក់ស្លុត យ៉ាងខ្លាំងក្រោយពីបានទទួលដំណឹងនេះ ព្រោះព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ដែលត្រូវបានឧត្តមស្នង ការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ផ្តល់ឋានៈជាជនភៀសខ្លួនស្របច្បាប់ រស់នៅក្នុងប្រទេសកម្ពុជានៅ ខែមិថុនា ឆ្នាំ ២០០២ ត្រូវបានបាត់ខ្លួន ក្រោយពីត្រូវបានហែរហមអមដំណើរ ដោយជនមិនស្គាល់អត្តសញ្ញាណពីផ្ទះរបស់គាត់ នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០០២ ។ ពួកមន្ត្រីវៀតណាម បានបដិសេធយ៉ាងប្រញាប់ អំពីដំណឹងព្រះតេជគុណ ធិត ទ្រីលុក (Thich Tri Luc) ទៅទីណាក្រោយពីព្រះអង្គបាត់ខ្លួនពីប្រទេសកម្ពុជានោះទេ ។ |
|
Read more...
|
|
|
លិខិតជូនចំពោះបង ៗ និងព្រឹទ្ធាចារ្យខ្មែរក្រោម ខាងក្រោមនេះជាលិខិតរបស់កញ្ញា កៀង សុធី សកម្មជនការងារពិសេសរបស់ សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ផ្ញើជូនបង ៗ និងចាស់ព្រឹទ្ធាចារ្យខ្មែរក្រោម ដែលបាន សរសេរជាភាសាអង់គ្លេសបន្ទាប់ទៅនេះ យើងខ្ញុំសូមធ្វើការបកប្រែក្រៅផ្លូវការដូចតទៅនេះ ៖ |
|
Read more...
|
|
|
លិខិតបើកចំហចំពោះសមាជិក-ជិការគណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម 
ចាប់តាំងពីខ្ញុំវិលត្រឡប់មកពីចូលរួមអង្គសន្និបាតយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅរដ្ឋ ភីឡាឌែលហ្វៀ និងវេទិការអចិន្ត្រៃយ៍ស្តីអំពីបញ្ហាជនជាតិដើមនៅបូរីញ៉ូវយ៉កមក គ្មានអ្វីដែល ហៅថាមមាញឹកនោះទេសម្រាបរូបខ្ញុំ។ ខ្ញុំតែងតែនឹកគិតក្នុងចិត្តជានិច្ចចំពោះបេសកកម្ម សេច ក្តីព្យាយាមក្នុងការងារ ការលះបង់ និងតួនាទីនៃសេចក្តីស្រេកឃ្លានសិទ្ធិមនុស្សរបស់អស់លោក។ |
|
Read more...
|
|
|
យុវជនខ្មែរក្រោម មានសិទ្ធិស្របតាមអន្តរជាតិ គណៈកម្មាធិការយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម គឺជាគណៈកម្មការសកម្មភាពមួយរបស់ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។ គណៈកម្មការនេះ គឺតំណាងឲ្យក្រុមយុវជន ក្លឹប ឬ សមាគមខ្មែរក្រោម ស្របតាម ច្បាប់អន្តរជាតិ ដែលត្រូវបានទទួលស្គាល់ដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ |
|
Read more...
|
|
|